ព័ត៌មានជាតិ

ករណីឃាតកម្មកូនបង្កើតសុំលុយម្តាយមិនបានចាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ស្តីពីករណីឃាតកម្ម(កូនចាក់សម្លាប់ម្តាយបង្កើត)នៅវេលាម៉ោង 20និង30 នាទី ថ្ងៃទី31/03/2023ស្ថិតនៅចំនុចបន្ទប់លេខ06 ផ្លូវលំ ភូមិ23សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោកភ្នំពេញ មានករណីកូនប្រុសយកកាំបិតចុងស្រួចចាក់សម្លាប់ម្តាយបង្កើត
-ជនរងគ្រោះ ឈ្មោះ តយ លឿ ភេទស្រី អាយុ57ឆ្នាំមុខរបរអនាម័យ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
-ជនសង្ស័យ ឈ្មោះ ឈៀប ឆែ ភេទប្រុសអាយុ35ឆ្នាំ(មានជំងឺសសៃប្រសាទតាំងពីអាយុ10ឆ្នាំ)ស្នាក់នៅជាមួយម្តាយបន្ទប់កើតហេតុ។
ដំណើររឿងហេតុ :ជនសង្ស័យបានសុំលុយម្តាយ ដើម្បីយកទៅសងគេ តែដោយសុំម្តាយពុំព្រមឲ ជនសង្ស័យក៏យកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិតបណ្តាលឲជនរងគ្រោះដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលខណ្ឌទួលគោកឃាត់ខ្លួនដើម្បីយកទៅសាកសួរ។
-ចំណែកសពរងគ្រោះក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តទឹកថ្លាក្នុងខណ្ឌសែនសុខ។

មតិយោបល់