ព័ត៌មានជាតិ

ករណីរថយន្តក្រុង​បុកគ្នាជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមានមនុស្សស្លាប់១នាក់និងរងរបួស១៣នាក់ នៅស្រុកបាធាយ…

កំពង់ចាម:នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី លើផ្លូវជាតិលេខ៦ ចំណុចចន្លោះឆ្លងកាត់ មុខក្លោងទ្វាវត្តបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថយន្ដក្រុង ដោយរថយន្ដក្រុង ០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង ដល់ចំណុចខាងលើបានបុកប៉ះជាមួយរថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2O-2442 បើកបរដោយឈ្មោះ ឆន វី ភេទប្រុស អាយុ ៣០ឆ្នាំ នៅ ស្រុកជីក្រែង ខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង ហើយបានបត់ឆ្វេងឆ្លងថ្នល់ពីលិចទៅកេីត។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដក្រុង បានរត់គេចខ្លួនចោលរថយន្ដបាត់ ។
មូលហេតុ: អ្នកបើកបររថយន្ដសាំយ៉ុង បត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ។ រីឯអ្នកបេីកបររថយន្តក្រុង​ ប្រេីប្រាស់ល្បឿនលឿន​ ។
ករណីនេះបណ្ដាលឱ្យ
-ស្លាប់មនុស្សប្រុស ០១នាក់​ ឈ្មោះ​ រ៉ៃ​ រ៉ាត់​ ភេទប្រុស​ អាយុ​ ៤៥ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិពង្រីង​ ឃុំខ្វាវ​ ស្រុកជីក្រែង​ ខេត្តសៀមរាប ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ (អ្នករួមដំណើរ រថយន្ដសាំយ៉ុង)
-របួសមនុស្សសរុប ១៣នាក់ ស្រី ០៤នាក់
-របួសមនុស្សធ្ងន់ ០៧នាក់ ស្រី ០២នាក់ (អ្នករួមដំណេីររថយន្ដសាំយ៉ុង)
១/ឈ្មោះ ឆន វី ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិជីក្រែង ខេត្តសៀមរាប​ (ធ្ងន់) អ្នកបេីកបររថយន្ដសាំយ៉ុង
២/ឈ្មោះ ក្ដឹប សុខណៃ ភេទស្រី អាយុ ៣០ឆ្នាំ ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែក ខេត្តសៀមរាប (ធ្ងន់)
៣/ឈ្មោះ នឹម តុលា ភេទស្រី អាយុ ១៦ឆ្នាំ នៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប​ (ធ្ងន់)
៤/ឈ្មោះ អួន អន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប (ធ្ងន់)
៥/ឈ្មោះ ស្រល់ វ៉ាឃីម ភេទប្រុស អាយុ អាយុ ១០ឆ្នាំ នៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ធ្ងន់)
៦/ឈ្មោះ ឃន់ រតនា ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (ធ្ងន់)
៧/ឈ្មោះ យ័ន ដេត ភេទប្រុស អាយុ ៧ឆ្នាំ នៅភូមិពង្រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ធ្ងន់)
-របួសមនុស្សស្រាល​ ០៦នាក់​ ស្រី​ ០២នាក់
១/ឈ្មោះ វ៉ន ចាន់ ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិពង្រីង ឃុំខ្វាវ ស្រុកជីក្រែង (ស្រាល)
២/ឈ្មោះ ឃិន ចាន ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិកំពង់វាង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្រាល)​ អ្នករួមដំណេីររថយន្ដក្រុង
៣/ឈ្មោះ ខៀន វ៉ាននី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិរំដេង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (ស្រាល)
៤/ឈ្មោះ សាង ស៊ាំ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប (ស្រាល)
៥/ឈ្មោះ អឿន ស៊ន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ស្រាល)
៦/ឈ្មោះ ខេន ឃន ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (ស្រាល)
-ខូចខាតរថយន្ដ​ ០២គ្រឿង​ កម្រិតធ្ងន់
-វត្ថុតាងទាំង ០២គ្រឿង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ។

មតិយោបល់