ព័ត៌មានជាតិ

សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន!ម្ចាស់ផ្ទះទៅរកអង្ក្រងត្រឡប់មកវិញត្រូវអគ្គិភ័យឆេះផ្ទះបណ្តាលអោយរងការខូចខាត…

កំពង់ចាម:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង ៤៨ នាទី មាន ករណីអគ្គិភ័យ ១កើតឡើង នៅចំណុចភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

_ម្ចាស់ផ្ទះឈ្មោះ ហ៊ី ណៃគី អាយុ៤៨ ឆ្នាំ ភេទស្រី ជាតិខ្មែរ
អគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះមានដូចជា:
_ផ្ទះ មានទំហំទទឹង៥X៦ម៉ែត្រ (ផ្ទះឈើប្រក់ក្បឿងស័ង្កសី)
_បាត់បង់ សម្ភារ: និង ឯកសារមួយចំនួនទៀត។

++អគ្គិភ័យនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ។
មូលហេតុ បណ្ដាមកពីឆ្លងចរន្តអគ្គីសនី (ដោយម្ចាស់ផ្ទះទៅរកអង្ក្រង)។
ក្រោយពីទទួលព័ត៌មានពីករណីអគ្គីភ័យ ភ្លាមនោះលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍របស់ស្រុកកំពង់សៀម។

ចុះធ្វើការអន្តរាគមន៍ផ្ទាល់ និង បានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀម មានចំនួនសរុប ១គ្រឿង និងប្រើប្រាស់ទឹកអស់ ១រថយន្ត។

មតិយោបល់