ព័ត៌មានជាតិ

ករណីបុរសម្នាក់ទៅវាស់ដីចំការជិះម៉ូតូត្រឡប់មកផ្ទះវិញត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ នៅខេត្តរតនគិរី…

រតនគិរី:នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៤.២០ នាទី មានករណីគ្រោះថ្នាក់គ្រោះសង្គម(រន្ទះបាញ់)បណ្ដាលឱ្យស្លាប់មនុស្ស ០១នាក់ប្រុស មានឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។មូលហេតុ : នៅវេលាម៉ោង១៤.០០នាទី ជនរងគ្រោះបានទៅវាស់ដីនៅចម្ការឈ្មោះហាក់ ពេលទៅដល់ក៏មានភ្លៀងខ្យល់វាស់ដីមិនកើតក៏បានជិះម៉ូតូសង់ទ្រីនឆ្នាំ២០២២ត្រឡប់មកផ្ទះវិញពេលមកដល់ចំណុចចម្ការចន្ទីយាយចិន ស្ថិតនៅភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគីរីក៏ មានរន្ទះបាញ់ត្រូវជនរងគ្រោះដែលកំពុងជិះម៉ូតូដួលផ្កាប់មុខទៅដីបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ ។

មតិយោបល់