ព័ត៌មានជាតិ

គ្រួសារសពកំពុងកេីតទុក​តែគេទាំងពីរនាក់លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:នៅថ្ងៃព្រហស្បតិ៍​៤រោច​ខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៣ នេះស្របតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ សំ​ វីរ:​ អធិការនគរបាលស្រុកបាណន់​ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយចំ​នួន០២នាក់ក្នុងបទល្មេីសជាក់​ស្តែង​ខ​ណ:​ដែលជនសង័្សយធ្វេីស​កម្មភាព​លួចយកទ្រព្យសម្បត្តិអ្នក​ដទៃក្នុងពិ​ធីបុណ្យសពមួយនៅមូលដ្ឋាន​ភូមិបុះខ្នុរ​ ឃុំ​ ចែងមានជ័យ​ ស្រុកបាណន់​ ខេត្តបាត់ដំបង។

ជនសង័្ស​យទាំង០២នាក់នោះរួមមាន៖
១-ឈ្មោះឆាយ​ ឈួ​ ភភេទប្រុសអាយុ ៤៣ឆ្នាំ​ មានទី​លំនៅភូមិរាមគន់​ ឃុំគារ​ ស្រុក​មោងឫស្សី ខេត្តបាត់ ដំបង​ ។
២-ឈ្មោះ​ផល​ សុភ័ក្រ​ ភេភេទប្រុសអាយុ៣៤ឆ្នាំ​ រស់នៅ​ភូមិ​រាមគន់​ ឃុំគារ​ ស្រុក​មោង​ឫស្សី​ខេត្ត​បាត់​ដំបង​។
ដកហូតបាន៖
-ទូរស័ព្ទដៃចំនួន០៣គ្រឿង​
-នាឡិកាដៃខូច០១ខ្សែ​
-ជញ្ជៀនប្លាទីន០២វង់​
-ក្រវិលប្លាទីន០១គួរ​
-ម៉ូតូ​ ម៉ាក​HONDA CLICK​ ក្រហម០១គ្រឿង​។

សូមជម្រាបជូនថា​ នាវេលាម៉ោង០៣និង៣០នាទីរំ​លងអាធ្រាត្រយប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣​ ឈានចូលថ្ងៃទី៦ខែ​កក្កដាឆ្នាំ២០២៣​ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួ​ន០៣នាក់ខណ:ជនរងគ្រោះកំពុងកេីតទុក្ខនាពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ​ ឃុំចែងមានជ័យ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ដែលជនរងគ្រោះនោះគឺ៖
១-ឈ្មោះ​ហួន​ ជឿម​ ភេភេទប្រុសអាយុ៣៧ឆ្នាំ​ រស់​នៅ​ភូមិ​បុះខ្នុរ​ ឃុំចែងមាន​ជ័យ​ ស្រុក​បាណន់​ បបាត់ទូរសព្ទ០១គ្រឿង​ ម៉ាកVIVO Y02S​ ពណ៌​ត្នោត​(ម្ចាស់ផ្ទះ​កេីតហេតុ)។
២-ឈ្មោះ​ហួន​ វណ្ណា​ ភេភេទប្រុសអាយុ៣៧ឆ្នាំ​ រស់​នៅ​ភូមិ​បុះខ្នុរ​ ឃុំចែង​មានជ័យ​ ស្រុក​បាណន់​ បាបាត់ទូរសព្ទ០១គ្រឿង​ ម៉ាក​VIVO V20​ ពណពណ៌ទឹកបុិច។
៣-ឈ្មោះ​មឿន​ សាវ៉ៃ​ ភេទ​ស្រី​ អា យុ៣៩ឆ្នាំ​ រស់​នៅ​ភូមិ​បេងវៀន ឃុំតាយ៉ែក​ ស្រុក​សូទ្រនិគម​ ខេត្ខេត្តសៀមរាបបាត់ទូរសព្ទ០១គ្រឿងម៉ាកHUAWEI​ ពណ៌​ត្នោត​នឹងកូនកាបូប​ស្ពាយពណ៌ឈាមជ្រូកចំនួន០១ក្នុង​កាបូបមាន​៖
-​ ប្រាក់រៀលចំនួន១៥ម៉ឺនរៀល
-​ ប្រាក់ដុល្លា២៧​ ដុល្លាអាមេរិក
-​ នានាឡិកាដៃ០១ខ្សែ​ (ខូច)
-​ ជញ្ជៀន​ប្លាទីន​ ០២វង់
-​ ក្រវិលប្លាទីន០១​គួរ​
-​ អត្តអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។

ភ្លាមៗជនរងគ្រោះផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរ​បាលមូលដ្ឋាន​ ហេីយផ្តេីមធ្វេីការបង្រ្កាបឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យទាំង០២នាក់​ ខាងលេី​ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរ​បាលស្រុកបាណន់​ ​ និងកំពុងរៀបចំសំណុំរឿង​ ដេី​ម្បីបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់​ រីឯទ្រព្យសម្បត្តិត្រូវប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់