គ្រាន់តែទំនាស់ពាក្យសំដីនិងគ្នាសុំលុយទិញថ្នាំជនសង្ស័យយកដំបងវាយទៅលើជនរងគ្រោះបណ្តាលអោយស្លាប់សមត្ថកិច្ចឃាត់ខ្លួនបានហើយ…
កំពង់ស្ពឺ:កាលពីវេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី05-07-2023 នៅចំណុចផ្លូវបេតុងមុខឃ្លាំង ភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីមនុស្សដេកស្លាប់មិនដឹងមូលហេតុ។សពមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិគុម្ភឬស្សី ឃុំតាំងដូង ស្រុកបាទីខេត្តតាកែវក្រោយហេតុការណ៍សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញានិងអង្គហេតុយោងតាមបំភ្លឺពីឈ្មោះ តាន ឈុន ភេទប្រុស អាយុ៤៦ឆ្នាំមានមុខរបរអ្នកយាមឃ្លាំងប្រាប់ថាមុនកើតហេតុ ខ្លួនកំពុងនៅជាមួយឈ្មោះ ខុង ខៃ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ពេលនោះមានទំនាស់ពាក្យសំដីនិងគ្នា(សុំលុយទិញថ្នាំ.,)ហើយឈ្មោះ ខៃ ដើរចេញទៅបាត់ បានមួយសន្ទះឃើញឈ្មោះ សាំង ចំរើន(សព) ជិះកង់មកបានសុំជក់ថ្នាំញៀនដែរ តែថាគ្មានទេក្រោយមកជនរងគ្រោះប្រាប់ថាសុំទៅទិញបារី ជក់ ខ្លួនបានប្រាប់ថាបើចេញទៅចាក់សោរឲ្យផងខ្លាចអា ខៃ មករករឿង ភ្លាមនោះក៏ឮសូរសំលេងស្រែកអូយៗ តែខ្លួនមិនដឹងថាមានរឿងអីទេ។ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានចុះពិនិត្យនិងស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនដៃដល់និងឈានទៅឃាត់ខ្លួនបានជនដៃដល់មានឈ្មោះ ហេង លីណា ហៅ ខុងខៃ ដកហូតបានវត្ថុតាង ដំបងឈេីជ្រុងមួយកំណាត់ ។ជាក់ស្ដែងជនដៃដល់បានទទួលស្គាល់និងសារភាពថាខ្លួនពិតជាបានយកដំបងឈេីជ្រុង វាយទៅលេីឈ្មោះ ចំរើន ប្រាកដមែន ពិនិត្យស្លាកស្នាម សពជាំកខាងឆ្វេងរហូតថ្គាម-ស្នាមបែកក្រោមភ្នែកខាងឆ្វេង-ជាំក្រោមសៀតថ្កាខាងស្តាំ។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធីនិងកសាងសំណុំរឿង៕
មតិយោបល់