ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីរំលោភលើទំនុកចិត្តខ្ចីទូរសព្ទ័គេហើយមិនយកអោយម្ចាស់គេវិញ…

សៀមរាប:លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌​ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ពាក់ព័ន្ធនឹងករណីអំពើរំលោភលើទំនុកចិត្ត(ខ្ចីទូរស័ព្ទមិនយកឱ្យវិញ) និងអំពើលួ.ច(លួ.ចទូរស័ព្ទ)​ ។

​ ក្រុងសៀមរាប៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប​ ។
​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣​ កម្លាំងនគរបាលក្រុងសៀមរាប​ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីអំពើរំលោភលើទំនុកចិត្ត(ខ្ចីទូរស័ព្ទមិនយកឱ្យវិញ) និងអំពើលួ.ច(លួ.ចទូរស័ព្ទ) ក្នុងភូមិសាស្រ្តក្រុងសៀមរាប​ ។
-ឈ្មោះ ហុង សុភ័ណ្ឌ ហៅ តាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសូភី២ ឃុំរតនះ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
​ វត្ថុតាងដកហូតបាន៖
-ម៉ូតូ​ ម៉ាកហុងដា​ ចំនួន​ ០១គ្រឿង
-ទូរស័ព្ទដៃ​ របស់ជនរងគ្រោះ​ ចំនួន​ ០២គ្រឿង​ ។

​ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈ
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 239 240

មតិយោបល់