ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរដើម្បីស្វែងរកម្ចាស់ម៉ូតូនិងស្លាកលេខ…

ពោធិ៍សាត់:នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៦:០០នាទី កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយ លោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម ១កន្លែង ស្ថិតក្នុងភូមិ​ត្រពាំងស្មាច់ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​។
——————————————
ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ប្រុស៖
១.ជនសង្ស័យឈ្មោះ ជ វ ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ)។
២.ជនសង្ស័យឈ្មោះ ម បស ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្ថុតាងដក់ហូតរួមមាន:
១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន ៤គ្រឿង
២.ស្លាកលេខម៉ូតូចំនួន 41សន្លឹក
៣.សម្ភារ:បំបែកចេញពីគ្រឿងម៉ូតូមួយចំនួន៕
សូមបងប្អូនជួយចែករំលែកបន្តដើម្បីឱ្យម្ចាស់បានឃើញ និងមកទំនាក់ទំនងនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឬតាមរយ:លេខទូរស័ព្ទ:097 77 80 015៕សូមអរគុណ!!!

មតិយោបល់