មណ្ឌលគិរីៈ បុរសម្នាក់ខ្យល់គ ដេកស្លាប់តែម្នាក់ឯង ត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៤២ឆ្នាំ បានដេកស្លាប់នៅក្នុងបន្ទប់រោងម៉ាស៊ីនរបស់ឈ្មោះ កង ប៊ុនថន ដែលមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះរួមមក បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់