ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដកកូនកាំបិតចុងស្រួចគំរាមចាក់ជនរងគ្រោះ…

ភ្នំពេញ:ស្ដីពីករណីហិង្សាដោយចេតនា កាលពីថ្ងៃ១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី ត្រងចំណុច ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ុក សុពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៥១M ផ្លូវលេខ០៣ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ត្រងចំណុច ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០១នាក់ឈ្មោះ ឌឹម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ។
សម្ភារ:ខូចខាតបាត់បង់៖ គ្មាន។
វត្ថុតាងចាប់យក៖ ១/កូនកាំបុិតចុងស្រួច ដងជ័រពណ៍បៃតង ចំនួន០១ ។
ហេតុការណ៍:កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុក សុពិសិដ្ឋភេទប្រុស អាយុ៣៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KA-5986 ចេញពីផ្ទះឪពុកក្មេក ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅផ្ទះលេខ៥១M ផ្លូវលេខ០៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះរងគ្រោះជិះម៉ូតូចេញបានប្រហែល៥០ម៉ែត្រ ក៍ឃើញជនសង្ស័យឈ្មោះ ឌឹម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ កំពុងដើរមកបញ្ច្រាស់ទិសគ្នាជាមួយជនរងគ្រោះដែលកំពុងជិះម៉ូតូ ស្រាប់តែជនសង្ស័យ ក៏បានវ៉ៃជនរងគ្រោះមួយដៃ រួចដកកូនកាំបិតចុងស្រួចចេញពីក្នុងហោប៉ៅខោខាងស្ដាំគំរាមចង់ចាក់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានរត់ចុះពីលើម៉ូតូរួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច។ភ្លាមៗសមត្ថកិច្ចយើង។ក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងរួមមាន : ០១/កូនកាំបិតចុងស្រួច ដងជ័រពណ៌បៃតង ចំនួន០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ)ពិតជាបានវ៉ៃជនរងគ្រោះនិងបានដកកូនកាំបិតចុងស្រួចគំរាមចង់ចាក់ជនរងគ្រោះពិតប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់