ព័ត៌មានជាតិ

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោធ្វើការប្រដេញតាមចាប់ជនសង្ស័យករណីប្រើប្រាស់សារធាតុញៀន…

ភ្នំពេញ:នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង២៥នាទី ដោយមានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងជំនាញ អ/ហ ខណ្ឌដង្កោ បានចេញល្បាតក្នុងភូមិសាស្ត្រ ពេលល្បាតមកដល់ត្រង់ចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងយើងបានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យពេលនោះកម្លាំងយើងក៏បានឃាត់សួរនាំ តែជនសង្ស័យមិនព្រមសហការបែជាបើកម៉ូតូរត់គេចខ្លួន ឃើញដូច្នេះ កម្លាំងយើងបានធ្វើការប្រដេញតាមចាប់ខ្លួនជនសង្ស័យតែម្តង ។
-ជាលទ្ធផលធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖
១.ឈ្មោះ តោ រិទ្ធវុធី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះ ជៀប កុត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យក ៖
– ម្សៅក្រាមពណ៏សថ្លាចំនួន ០១កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
– ម៉ូតូចំនួន ០១គ្រឿង ម៉ាក់ស៊ុយស៊ុយគីស្មាស ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-6979 ។
– ទូរសព្ទ័ដៃចំនួន ០៣គ្រឿង ។
+ក្រោយពីកម្លាំងជំនាញបានធ្វើការសួរនាំជនសង្ស័យបានសារភាពថាខ្លួនមានបក្សពួកផ្សេងទៀតនៅម្តុំវត្តជាន់ឯក ។
លុះដល់វេលាម៉ោង០៩និង៤២នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ ព្រមទាំងមានការចូលរួមពីលោកវ.ត្រី លី សូណាក់ភត្រ្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន អ ហ រាជធានីភ្នំពេញ និងការចង្អុលបង្ហាញរបស់ជនសង្ស័យ កម្លាំងជំនាញយើងបានបន្តនិតិវិធីចុះដល់ចំណុចផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ៖
១.ឈ្មោះ យឿន ធីតា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះ រិន ប្រិមប្រិយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យក ៖
– ក្រាមពណ៏សថ្លាចំនួន ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
– ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-3092
– ដាវចំនួន០២ដើម
– អាយកូមចំនួន០១ដើម
– ទូរស័ព្ទចំនួន០២គ្រឿង
– ប្រាក់រៀលចំនួន១៩០០០រៀល
– អត្តសញ្ញាណសញ្ជាតិខ្មែរចំនួន០១សន្លឹក
– កាត់វ៉ាក់សាំងCovid១៩ចំនួន០២សន្លឹក
– ឧបករណ៍ប្រើប្រាស់សារធាតុញៀន និង ថង់ច្រកគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ៖ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អ/ហ រាជធានីភ្នំពេញបន្តនីតិវិធី ។

មតិយោបល់