ព័ត៌មានជាតិ

ម្តាយទុកកូនអោយអង្គុយលេងក្នុងរោងចាំស្រែស្រាប់តែភ្លៀងលឺសូររន្ទះបាញ់បណ្តាលអោយក្មេងប្រុសអាយុ៧ឆ្នាំស្លាប់…

បាត់ដំបង:ថ្ងៃព្រហស្បតិ៍ ៧រោចខែស្រាពណ៍
ឆ្នាំថោះ បញ្ចស័ក​ ព.ស​២៥៦៧ត្រូវនិងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥,០០នាទី មានទី១. ឈ្មោះ ណុប នឿន ភេទស្រី អាយុ ៧៩ឆ្នាំ រស់នៅភូមិរុណ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (យាយ) ២. ឈ្មោះ ឈុំ គឹមហាន ភេទស្រី អាយុ ៤៨ឆ្នាំ (ម្តាយ) រស់នៅភូមិរុណ ឃុំគារ និងទី៣. ឈ្មោះ រិទ្ធី ភុន ភេទប្រុស អាយុ ០៧ឆ្នាំ (ជនរងគ្រោះ) រស់នៅភូមិរុណ ឃុំគារ បានជិះម៉ូតូ១គ្រឿងទៅឆ្លូកស្រូវ នៅចំណុចកដប ស្ថិតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ បានទុកកូនឲ្យអង្គុយលេងនៅក្នុងរោងចាំស្រែ ចំណែកឯម្តាយ និងយាយ ទៅឆ្លូកស្រូវនៅខាងកើតរោងចម្ងាយ ៣០ម៉ែត្រ ។ រហូតដល់វេលាម៉ោង ១៦ ,០០នាទី មានភ្លៀង លាយឡំជាមួយខ្សល់ ផ្គរន្ទះ ក៏លឺសូររន្ទះបាញ់ផាំង ចំកន្លែងរោង ស្រាប់តែឈ្មោះ ណុប នឿន ត្រូវជាយាយងាកមើលទៅឃើញចៅដួល ក៏នាំគ្នារត់មកមើល ពេលមកដល់ឃើញចៅឈ្មោះ រិទ្ធី ភុន ដេកស្លាប់បាត់ទៅហើយ បន្ទាប់មកឈ្មោះ ឈុំ គឹមហាន (ត្រូវជាម្តាយ) បានត្រឡប់មកផ្ទះ ប្រាប់បងប្អូន និងរាយការណ៍មកនគរបាលប៉ុស្តិ៍។
ក្រោយទទួលបានពត៌មាន នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាមខ្លោចនៅលើដើមទ្រូង រួចបានប្រគល់សាកសពឲ្យទៅឈ្មោះ ណុប នឿន យកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់