ព័ត៌មានជាតិ

ចោរលួចគាស់ផ្ទះ យកទ្វារកញ្ចក់ប្រជាពលរដ្ឋទុកចោលមិនបានសម្រេច ជួបនឹងប្រជាពលរដ្ឋតាមផ្លូវ ឃើញរត់គេចខ្លួនបាត់!

ភ្នំពេញ: ជនសង្ស័យជាចោរលួចគាស់ផ្ទះប្រជាពលរដ្ឋទុកចោលម្នាក់ បានធ្វើសកម្មភាពគាស់ទ្វារដែកខាងក្រៅ លួចយកទ្វារកញ្ចក់មួយចំហៀងនៅខាងក្នុងមិនសម្រច ដោយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រទះឃើញ រាយការណ៍ជូនទៅសមត្ថកិច្ច រួចរត់គេចខ្លួនបាត់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២១៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមសម្តីពីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការនេះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះមួយគ្រឿងធ្វើដំណើរនៅតាមដងផ្លូវ លុះជិះមកដលចំណុចកើតខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ជាចោរបានជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបានឈប់នៅចំណុចកើតហេតុ រួចបានធ្វើសកម្មភាពគាស់ទ្វារដែកខាងក្រៅផ្ទះប្រជាពលរដ្ឋដែលទុកចោលរួចចូលទៅខាងក្នុងបម្រុងយកទ្វារកញ្ចក់មួយចំហៀងមិនបានសម្រេច ដោយជួបនឹងរូបគាត់បានឡើងជិះរ៉ឺម៉កគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានពិនិត្យនៅកន្លែងកើតហេតុដោយបានយកទ្វារកញ្ចក់យកទៅទុកខាងក្នុងវិញហើយបានបិតទ្វារខាងក្រៅរួចទំនាក់ទំនងទៅម្ចាស់ផ្ទះនៅពេលក្រោយ៕

មតិយោបល់