ករណីបុរសម្នាក់សង្ស័យស្រវឹងស្រាគំរាមសម្លាប់និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…
កោះកុង:14 /09/2023 វេលាម៉ោង 9;40 នាទីព្រឹក ផ្នែកជំនាញអធិកាដ្ឋានបានទទួលពាក្យបណ្ដឹងពីឈ្មោះជិន រចនា ភេទស្រី អាយុ 24 ឆ្នាំជនជាតិខ្មែរមុខរបរអាជីវករ មានទីលំនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ប្ដឹងលើឈ្មោះ ជិន ចេក ភេទប្រុស អាយុ 32 ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ដែលត្រូវជាបងបង្កើត មានទីលំនៅផ្ទះជាមួយគ្នា ពីបទ ប្រើហិង្សាដោយចេតនា គំរាមសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី 13/09/2023 វេលាម៉ោង 22;10 នាទី នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ។
ចំពោះករណីនេះ បណ្ដាលមកពីជនសង្ស័យស្រវឹងស្រាជាប្រចាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។
មតិយោបល់