ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

សៀមរាប: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្ដាលឲ្យបុរសម្នាក់ ស្លាប់នឹងកន្លែងកើតហេតុ ចំណែកស្រ្តីម្នាក់រងបួសធ្ងន់ កាលពីវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ស្ថិតភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប AG-2970 បើកបរដោយឈ្មោះ វិត លាប ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុបានបុកពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-6986 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះធុច ធិន ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំរណ:សិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯភាគីម្ខាងទៀតរបួសធ្ងន់។

បន្ទាប់ពីកើតហេត សមត្ថកិច្ចបានចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់