ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវ នៅខេត្តព្រះវិហារ…

ព្រះវិហារ:ថ្ងៃអង្គារ៍០៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ញស័កព.ស២៥៦៧ត្រូវនិងថ្ងៃទី១៧.១០.២០២៣ វេលាម៉ោង១,២០នាទី
កំលាំងជុំនាញព្រហ្មទណ្ឌក្រុងនិងប៉ុស្តិរដ្ឋបាលកំពង់ប្រណាកធ្វើការចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្ត បានជួបមុខសញ្ញាសង្សយ័០១នាក់ឈ្មោះភណ័ ភឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដោយមានកាន់កាំបិតផ្គាក់នៅជាប់ដៃ នៅចំណុច ក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខណ:នោះដោយមានការសង្ស័យយើងបាននាំមកធ្វើការសាកសួរ ហើយឈ្មោះភឿន បានសារភាពថាខ្លួនរួមជាមួយនិងបក្សពួក០៤នាក់ទៀត
១-ឈ្មោះភក្រ័
២-ឈ្មោះមករា ហៅពែក
៣-ឈ្មោះញ៉ា
៤-ឈ្មោះកុយ
បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងកូមបំភ្លឺតាមដងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ផ្លូវលេខ៩ និងផ្លូវច្រើនខ្សែទៀតក្នុងក្រុងព្រះវិហារ។
ក្រោយពីបានការបំភ្លឺពីឈ្មោះភឿន រួចមកយើងបានតាមរកមុខសញ្ញាសង្សយ័ទាំង០៤នាក់ខាងលើ រហូតឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់
១-ឈ្មោះជួន សុភក្រ័ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ
រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ(ធ្លាប់ជាប់ពន្ធនាគា)។
២-ឈ្មោះឃា ចាន់មករា ហៅពែក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ(ធ្លាប់ជាប់ពន្ធនាគា)។
៣-ឈ្មោះជួន កញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ
រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រវិហារ។
ដកហូតវត្ថុតាងរួមមាន÷
-ដែកស្បែង០១ដើម
-ដែកសសេះ០១
-កាំបិតផ្កាក់០១
-ខ្សែភ្លើងពីកំណាត់ប្រវែង៣,៦០ម៉ែត្រ
-និងសំបកខ្សែភ្លើងចំនួន៤Kg។
ជនសង្សយ័ទាំង០៤នាក់ខាងលើឃាត់ខ្លួននៅអធិការដ្ឋានក្រុងព្រះវិហារដើម្បីក៍សាងសំណុំរឿងតាមនិតិវិធី។

មតិយោបល់