ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តី CMAC និងនគរបាលស្រុកពញ្ញាឮ ចុះទៅយកគ្រាប់មិនទាន់ផ្ទះនៅចង្កេះ ភ្នំព្រះរាជទ្រព្យ

កណ្តាល: សមត្ថកិច្ចនគរបាលស្រុកពញាឮ ខេត្តកណ្តាល សហការជាមួយមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ CMAC ចុះទៅប្រមូលគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន០៣គ្រាប់ ចេញពីត្រង់ចំណុចចង្កេះភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឭដើម្បីកុំឲ្យគ្រាប់ទាំងនេះផ្ទុះបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចូលទៅតំបន់នោះ។

មន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានថ្លែងឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន៣គ្រាប់ ដែលត្រូវបានប្រមូលចេញពីចង្កេះភ្នំព្រះរាជទ្រព្យ នៅព្រឹកនេះរួមមាន៖ គ្រាប់ប្រភេទ៨០មីលីម៉ែត្រចំនួន០១គ្រាប់,គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន០១គ្រាប់ និងគ្រាប់ប្រភេទ M២៣ ចំនួន០១គ្រាប់ផងដែរ ។

គ្រាប់ទាំងនេះវានៅមានគុណភាព នៅឡើយប្រសិនបើមានអ្វីធ្ងន់ធ្លាក់លើវា ឬក៏យកវត្ថុរឹងវាយទៅលើវា វានឹងផ្ទុះឡើងបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាក់ជាមិនខាន។ លោកវរៈសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញ្ញាឮ បានប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានប្រជាពលរដ្ឋដែលរកអុស ប្រទះឃើញ ហើយក៏រាយការណ៍ មកសមត្ថកិច្ចនគរបាលមូលដ្ឋាន និងជំនាញស្រុករាយការណ៍បន្តទៅកាន់មន្ត្រីជំនាញ CMAC ដើម្បីចុះមកប្រមូលយកទៅរក្សាទុកមុនកន្លែងមានសុវត្ថិភាព៕

photo_2016-04-29_17-30-08 photo_2016-04-29_17-30-10 photo_2016-04-29_17-30-11

មតិយោបល់