ភ្នំពេញ:ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកអ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ
កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួច (យកទ្រព្យសម្បត្តិ)
នៅវេលាម៉ោង២២.៣០នាទី ថ្ងៃទី២៣.១០.២០២៣ នៅ
ចំណុច ផ្ទះលេខ១៥៥B ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
_ទី១ជនសង្ស័យឈ្មោះ ពូក សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)
-ទី២ជនសង្ស័យ២ឈ្មោះ ជា ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
-ទី៣ជនសង្ស័យឈ្មោះ ខា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)
-ជនរងគ្រោះឈ្មោះ ឡុង សាវ៉ាត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ
+ សម្ភារៈបាត់បង់ ឬ ខូចខាត :
– ម៉ាសុីនបោកខោអាវ១ ; ចង្រ្កានហ្គាស់តូចចំនួន១០ ; ចង្រ្កានហ្គាស់ធំ១ ; សោរសម្រាប់ជួសជុលរថយន្ត១បេ និងរទេះតូចចំនួន២។
+វត្ថុតាងបន្សល់ :
ធុងទឹកកកធំ១ ពណ៌ខៀវ (ប្រគល់អោយជនរងគ្រោះវិញ)។
កាលពីថ្ងៃទី ២៣.១០.២០២៣ វេលាម៉ោង ២២ម៉០០នាទី ជនរងគ្រោះឈ្មោះ ឡុង សាវ៉ាត់ បានចាក់សោរទ្វាផ្ទះរួចក៏ឡើងទៅសំរាកនៅជាន់ឡៅតឿ ដោយទុកសម្ភារៈខាងលើ នៅក្នុងបរិវេណផ្ទះ លុះដល់ម៉ោងកេីតហេតុ២២:៣០នាទី ក៏មានជនសង្ស័យចំនួន៣នាក់ខាងលេី បានផ្លោះរបងចូលលួចយកសម្ភារៈខាងលេីហេីយគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក្រោយពីបានទទួលពាក្យប្តឹងហេីយ សមត្តកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះទៅកន្លែងកេីតហេតុ ឆែកកាមមេរ៉ាសុវត្ថិភាពមើល ក៏កំណត់មុខសញ្ញាបាន លុះដល់វេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៤ ខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ល្បាតក្នុងភូមិសាស្ត្រក៏ឃើញជនសង្ស័យម្នាក់ឈ្មោះ ពូក សុភ័ណ្ឌ នៅតាមផ្លួវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ក៏ឃាត់យកមកសាកសួរ រួចហេីយក៏បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ចាន់នី យកមកសាកសួរបន្តចំណែកជនសង្ស័យឈ្មោះ ខា គេចខ្លួនបាត់ បច្ចប្បន្នជនសង្ស័យទាំងពីរត្រូវបានកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
មតិយោបល់