ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​សម្ដែង​ឪពុក ទិន​ហ្វី មិនទាន់​ស្លាប់​នោះទេ​

​អតីត​តារា​សម្ដែង​ជើងចាស់់ លោក Ng Man Tat ដែល​ភាគច្រើន តារា​សម្ដែង​រូបនេះ​តែងតែ​ដើរតួ​ជា​ឪពុក​របស់ ទិន​ហ្វី (Stephen Chow ) នៅ​ពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា រូបគាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​។​
ngmantat
​បន្ទាប់​ពី​លេច​ធ្លាយ​ព័ត៌មាន​នេះ លោក Ng Man Tat បាន​សរសេរ​ថា​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្បី​របស់​ចិន Weibo ថា “​អរគុណ​គ្រប់គ្នា ដែល​ព្រួយបារម្ភ​ពី​រូបខ្ញុំ​។ សភាព​ជំងឺ​របស់​ខ្ញុំ​នៅពេលនេះ បាន​ធូរស្បើយ ហើយ​ខ្ញុំ​នឹង​ជួប​មុខ​អ្នក​រាល់គ្នា​នៅក្នុង​ពេល​ឆាប់ៗ​នេះ​”​។​
​លោក Ng Man Tat បាន​បង្ហោះ​សារ​ជាមួយ​នឹង​រូបថត​លើក​ម្រាមដៃ​បង្ហាញ​ពី​ស្នាមញញឹម និង​ក្ដីសង្ឃឹម ប៉ុន្តែ​លោក​ហាក់ដូចជា​ស្គម​ជាង​មុន​ឆ្ងាយ​ណាស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Ng Man Tat មាន​អាយុ ៦៣​ឆ្នាំ ជា​តារា​សម្ដែង​ហុងកុង ល្បី​ឈ្មោះ​ជាមួយនឹង​ការថត​ភាព​ដើរតួ​ជា​ឪពុក ទិន​ហ្វី និង​ដើរតួ​ជា​ព្រះសង្ឃ​នៅ​វត្ត​សៅ​លិញ ដែល​លោក​បាន​ឈប់​ផឹកស្រា និង​ជក់បារី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះ​តែ​កើតមាន​ជំងឺ​បេះដូង​៕​
2015-01-28_111219

មតិយោបល់