ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកកាំបិតប័ុងតោដេញកាប់លើជនរងគ្រោះនិងម៉ូតូបណ្តាលអោយបែកស្តុប…

ភ្នំពេញ:ដោយមានការចង្អុលណែនាំពី ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ និងចាប់យកវត្ថុតាងកាំបិតប៉័ងតោចំនួន០១ដើម ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(យកកាំបិតប៉័ងតោដេញកាប់លើជនរងគ្រោះ និងម៉ូតូបណ្តាលឲ្យបែកស្តុបខាងក្រោយនិងដាច់ផ្លាកលេខម៉ូតូចេញពីម៉ូតូ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបផ្សារដេប៉ូ ផ្លូវលេខ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៤០ នាទី បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ៖
ជនសង្ស័យឃាត់ខ្លួនមាន៖
១-ឈ្មោះ លី សានីត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ទ្រី វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ព្រហ្ម អេរិក ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខអឺ៧ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-កាំបិតប៉័ងតោចំនួន ០១ ដើម

ជនរងគ្រោះឈ្មោះ ចម្រើន បញ្ញាស័ក្ត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៩៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សិស្ស

សម្ភារ:ខូចខាត៖
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ១JU-៨៣៨០ ចំនួន ០១ គ្រឿង

-បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់