ព័ត៌មានជាតិ

យុវជនម្នាក់គ្មានទីពឹងមកសុំការអាស្រ័យជាមួយព្រះសង្ឈបែរមានគំនិតធ្វើសកម្មភាពលួចទូរសព្ទ័I Phone6ត្រូវសមត្ថកិច្ចឃាត់…

តាកែវ:យុវជនម្នាក់គ្មានទីពឹងមកសុំការអាស្រ័យជាមួយព្រះសង្ឃបែរជាមានគំនិតលោភលន់ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ៖
ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤:៣៥នាទី នៅចំណុចក្នុងវត្តសិរីវង្ស (ហៅ វត្តព្រាល) មានករណី
លួច (លេបថប់ចំនួន០១គ្រឿង ម៉ាកASUS VIVO BOOK ពណ៌ខ្មៅ និងទូរស័ព្ទដៃចំនួន០១ គ្រឿង ម៉ាក IPhone 6 ពណ៌ផ្កាឈូក ) ក្រោយបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានចាត់ឲ្យលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សោម ធ្វើការឃាត់ខ្លួនជន
សង្ស័យឈ្មោះ វន ស៊ីវិន (ហៅ លីង) ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បានលួច ( លេបថប់០១ និងទូរស័ព្ទ ០១ ) របស់ព្រះសង្ឃព្រះនាម សំ បញ្ញាត្តិ ព្រះជន្ម១៨ ព្រះវស្សា គង់នៅវត្តសិរីវង្ស (ហៅ ព្រាល) បម្រុង យកទៅលក់ក្រោយមកសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនតែម្តង ។
+ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានលួចសម្ភារ:របស់ព្រះសង្ឃពិតប្រាកដមែន ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចយើងកំពុងសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។

មតិយោបល់