ព័ត៌មានជាតិ

អាជ្ញាធរថៃ ដោះលែងពលរដ្ឋខ្មែរ ៨នាក់ តាមច្រកអន្តរជាតិជាំសាង៉ាំ

ឧត្តរមានជ័យ: អាជា្ញធរថៃ បានដោះលែង និងបញ្ជូនពលរដ្ឋចំនួន៨នាក់ បន្ថែមទៀត មកតាមច្រកអន្តរជាតិជាំសាង៉ាំ កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ខណ:ពលរដ្ឋខ្មែរទាំងនោះ លួចឆ្លងដែនដោយខុសច្បាប់ ។

របាយការណ៍របស់ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៨នាក់ មានឈ្មោះទី១ ឈ្មោះ ប៊ុន ថាន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មំ ។ ចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ដែលចូលតាមច្រកអូរស្វាយ ពីបទឆ្លងដែន កាប់ឈើ ។ ២ឈ្មោះថន មន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជីពាង ឃុំជីពាង ស្រុកមេមុត ខេត្តត្បូងឃ្មំ ចាប់ខ្លួនថ្ងៃជាមួយគ្នា។ ៣ ឈ្មោះ ឃុន គា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមសិប ឃុំចាក់គ្រៃ ស្រុកកម្រៀង ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃជាមួយគ្នា ។ ៤ ឈ្មោះ លឹម សុធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ២០១៥ ពីបទឆ្លងដែនកាប់ឈើតាមច្រក អូរស្វាយ។៥ ឈ្មោះ ផល សុខា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ ។ ៦ ឈ្មោះ នន វិន ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៧ ឈ្មោះ សុខ ប៊ុនសុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ចូលតាមច្រកអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ៨ ឈ្មោះ ហត សួត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំអន្លង់ក្រសាំង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចាប់ខ្លួននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ឡើងទៅកាប់ឈើក្នុងភូមិសាស្ត្រ អូរស្វាយ ពីបទឆ្លងដែនកាប់ឈើ ។

សមត្ថកិច្ចបានបន្តថា អ្នកទាំងអស់គ្នា បានជាប់ឃុំខ្លួននៅខេត្តស៊ីសាកេត និងបានបញ្ជូនមកដល់ចំណុចទល់មុខភូមិថៃភូមិស្ទឹងចាន់ ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត និងខាងកម្ពុជា ចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

ថៃដោះលែងពលរដ្ឋខ្មែរ៨នាក់ (1)

ថៃដោះលែងពលរដ្ឋខ្មែរ៨នាក់ (2)

 

មតិយោបល់