ព័ត៌មានជាតិ

រថយន្ដ ISUZO ប្រលះគ្នាជាមួយកាមរីឆ្លាម ក្រឡាប់ដេកស្ដូក កណ្តាលថ្នល់

ព្រៃវែង: គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តធន់ធំម៉ាក ISUZU បុកគ្នាមួយរថយន្តម៉ាកកាមរីឆ្លាម លាន់ដូចរន្ទះ បណ្តាលឲ្យរថយន្ត ISUZU ក្រឡាប់ផ្ងាជើង ។

ហេតុការណ៍នេះ កាលពីវេលាម៉ោង៤ទាបភ្លឺ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ លេខ៥៧.៥៧ ស្ថិតក្នុងភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលស្រុកពារាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត ម៉ាកISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D.2742 បើកករដោយ ឈ្មោះ សាក់ ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិអំពិល ឃុំអំពិលត្បូង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាមពណ៌ស្ក ពាក់ស្លាកលេខ កំពុងចាម 2A.4020 បើកបរដោយឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនឹងឃុំសួង ខេត្តត្បូងឃ្មុំ ក្នុងទិសដៅ បញ្ច្រាសគ្នា បណ្តាលឲ្យ រថយន្តISUZU រេចង្កូតក្រឡាប់ផ្ងារជើង ។

សមត្ថកិច្ច បានបន្ដទៀតថា ក្នុងហេតុការណ៍នេះ មិនបង្កឲ្យ មនុស្សណាម្នាក់ រងរបួសធ្ងន់ ឫបាត់បង់ជីវិតនោះទេ គឺគ្រាន់តែធ្វើឲ្យអ្នកបើកបរ ទាំងសងខាង រងរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង នឹងយករថយន្ត ទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកពារាំង រង់ចាំដោះស្រាយតាមច្បាប់ ៕

រថយន្ដ​​ ISUZO​ ​ប្រលះគ្នា​ជាមួយ​កាមរី​ឆ្លាម​ ក្រឡាប់​​ដេក​​ស្ដូក (4)

រថយន្ដ​​ ISUZO​ ​ប្រលះគ្នា​ជាមួយ​កាមរី​ឆ្លាម​ ក្រឡាប់​​ដេក​​ស្ដូក (3)

រថយន្ដ​​ ISUZO​ ​ប្រលះគ្នា​ជាមួយ​កាមរី​ឆ្លាម​ ក្រឡាប់​​ដេក​​ស្ដូក (2)

រថយន្ដ​​ ISUZO​ ​ប្រលះគ្នា​ជាមួយ​កាមរី​ឆ្លាម​ ក្រឡាប់​​ដេក​​ស្ដូក (1)

មតិយោបល់