ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនថែមទាំងរាយខ្សែលួសដុំឆក់ជុំវិញផ្ទះទុកការពារខ្លួន…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអោយដឹងថាជនសង្ស័យឈ្មោះជាជាតិប្រព្រឹត្តបទល្មើសគ្រឿងញៀនថែមទាំងរាយខ្សែលួសភ្ជាប់ជាមួយដុំឆក់ជុំវិញផ្ទះរបស់ខ្លួនត្រៀមឆក់ពេលសមត្តកិច្ចចុះបង្ក្រាបបទល្មើស
.ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
. កើតហេតុៈនៅថ្ងៃទី២៣.១១.២០២៣ វេលាម៉ោង ១១.៥០នាទីស្ថិតនៅចំណុច ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
.នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះ របស់ឈ្មោះ ជា ជាតិ ភេទប្រុស ស្ថិតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល។ ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ÷
១. ឈ្មោះ ជា ជាតិ ភេទប្រុស
២.ឈ្មោះ ជា ពិន ភេទប្រុស
ហើយសមត្ថកិច្ចបានធ្វើការឆែកឆែរ រកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់(តូច០១ មធ្យម០១) និងសំភារះវេចខ្ចប់ថ្នាំញៀនមួយចំនួន ចំណែកឈ្មោះ ជា ពីន ភេទប្រុស និងឈ្មោះ ថន ថៃសេង(ហៅទ្រី) ភេទប្រុស បានយកថ្នាំញៀនចំនួន០១កញ្ចប់ធំ រត់គេចខ្លួនទៅក្រោយផ្ទះបាត់ ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យទាំង០២នាក់ មកសួរនាំនៅប៉ុស្តិ៍នគរបាលគគីរធំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជា ជាតិ ភេទប្រុស និងឈ្មោះ ជា ពិន ភេទ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានគឺជារបស់ឈ្មោះ ជា ពីន ដែលទុកអោយពួកខ្លួនលក់នៅផ្ទះ ហើយថ្នាំញៀនដែលឈ្មោះ ជា ពីន ភេទប្រុស ទុកអោយខ្លួននោះ គឺទិញពីឈ្មោះ ថន ថៃសេង(ហៅទ្រី) ភេទប្រុស អាយុ ប្រហែល២២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយ ឈ្មោះ ជា ជាតិ បានសារភាពបន្ថែមទៀតថា ខ្លួនបានរាយខ្សែរលួសជុំវិញរបងផ្ទះ ដើម្បិឆក់មនុស្សណាចូលមករកទិញថ្នាំញៀន មិនអោយលុយ និងមករញ៉េរញ៉ៃក្នុងផ្ទះ និងទុកការពារខ្លួននៅពេលដែលសមត្ថកិច្ចចុះមកបង្ក្រាប។ ក្រោយពីរសួរនាំរួចជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងបានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តន៍តាមនិតិវិធី។ និងសុំគោលការណ៍មេឃាត់ខ្លួនលើជនសង្សយ័ទាំង០២នាក់ខាងលើនៅម៉ោង ១៧:៣០នាទី ថ្ងៃទី ២៣/១១/២០២៣ ។ និងបន្តតាមរកមុខសញ្ញា ឈ្មោះ ជា ពីន ភេទប្រុស ឈ្មោះ ថន ថៃសេង(ទ្រី) ភេទប្រុស មកអនុវត្តន៍តាមនិតិវិធី ។

មតិយោបល់