ក្រុមហ៊ុនស្រាបៀររបស់ហូឡង់ Heineken នៅថ្ងៃពុធម្សិលមិញនេះ រំពឹងថា ប្រាក់ចំណេញនៅក្នុងឆ្នាំ ២០១៣ នឹងទាបជាងការរំពឹងទុក។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃពុធ ម្សិលមិញនេះថា ប្រាក់ចំណេញសុទ្ធនៅក្នុងត្រីមាសទី៣របស់ Heineken មានទឹកប្រាក់ចំនួន ៤៨៣លានអឺរ៉ូ ដោយធ្លាក់ចុះ ១៥ភាគរយ បើធៀបនឹងពេលវេលាដូចគ្នាឆ្នាំមុន មានចំនួន ៥៦៨លានអឺរ៉ូ ហើយក្រុមហ៊ុនមួយនេះក៏បានរំពឹងទុកផងដែរថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០១៣ នឹងធ្លាក់ចុះ។
ក្រុមហ៊ុនបានបញ្ជាក់ថា ទីផ្សារស្រាបៀរបានជួបនៅបញ្ហា ខណៈដែលក្រុមហ៊ុនស្រាបៀរដទៃទៀតកំពុងតែវាយសម្រុកទីផ្សារ ជាពិសេសគឺពពួកស្រាបៀរដែលមានតម្លៃថោក។ Heineken បានមើលឃើញថា កំណើនសេដ្ឋកិច្ចហាក់ដូចជាកើនឡើងទាប ប៉ុន្តែក៏សូមអរគុណដល់អាកាសធាតុក្ដៅ ដោយក្រុមហ៊ុនស្រាបៀរដទៃទៀតបានសម្រុកទៅលក់នៅអឺរ៉ុបខាងលិច។
ប្រាក់ចំណូលនៅក្នុងត្រីមាសទី៣ របស់ក្រុមហ៊ុននេះ បានកើនឡើង មួយភាគរយមានទឹកប្រាក់ចំនួន ៥,៦៩ពាន់លានអឺរ៉ូ ខណៈដែលតួលេខនៃការលក់ស្រាបៀរធ្លាក់ចុះ ២ភាគរយ។
ទីផ្សារចម្បងសម្រាប់ស្រាបៀរមួយនេះ មានដូចជាបារាំង ប្រេស៊ីល អេស្ប៉ាញ នីហ្សេរីយ៉ា ចិន និងកូរ៉េខាងត្បូង៕
មតិយោបល់