
ថ្មីៗនេះមានសារបោកបញ្ឆោតមួយដែលចុះផ្សាយតាមរយៈបណ្តាញគេហទំព័រសង្គម Facebook ដោយអត្ថន័យក្នុងសារនោះបាននិយាយថា “តារាចម្រៀងអន្តរជាតិ Rockstar Legend Jon Ben Jovi បានស្លាប់នៅអាយុ 49 ឆ្នាំ”។ សារនេះបានបន្តទៀតថាវាជាការពិតណាស់គាត់ពិតជាស្លាប់ពិតមែន បន្ទាប់ពីអ្នកជំនួយការវេជ្ជបណ្តិតបានឃើញគាត់ដួលសន្លប់នៅក្នុងសណ្ឋាគារ Empress Hotel របស់គាត់។ នេះវាមិនមែនជាការពិតនោះទេ ដូច្នេះពេលអ្នកដែលបានឃើញនូវសារនេះ សូមកុំព្យាយាមបន្តចែករំលែកអី ហើយអ្នកដែលដឹងពីព័ត៌មាននេះក៏សូមឈប់បន្តឆរបោក។ ប្រភពព័ត៌មាននេះសារបោកបញ្ឆោតនេះគឺចេញពី Workpress មួយដែលមានឈ្មោះថា dailynewbloginternational.wordpress.com បន្ទាប់មកក៏មានអ្នកដែលប្រើប្រាស់អ៊ីនធើណែតជាច្រើនបានចុះផ្សារតាមរយៈបណ្តាញផ្សេងៗ។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺគាត់នៅមានជីវិតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នាពេលឥឡូវនេះសម្បូរទៅដោយអ្នកបោកប្រាស់ជាច្រើនតាមរយៈអ៊ីនធើណែត ដែលគោលបំណងរបស់ពួកនេះគឺគ្រាន់តែចង់សប្បាយ និងបំផ្លាញអ្នកដទៃប៉ុណ្ណោះ ដូច្នេះសូមអ្នកដែលនិយមប្រើប្រាស់អ៊ីនធើណែតទាំងឡាយមេត្តាសិក្សាស្វែងយល់ពីបញ្ហានេះឲ្យបានច្រើន។ កុំប្រព្រឹត្តអ្វីមួយដោយមិនបានពិចារណា៕
មតិយោបល់