ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបអូនមិនខុសទេ

គេហទំព័រ ដំណឹង ជាទីមេត្រីនៅពេលខ្ញុំ​បានឃើញនូ​វអត្ថបទ​ ដែលមានចំណងជើងថា”អូន​ខុស​អ្វី?” ដែលចុះផ្សាយ​ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ​ ២០១១ ពិតជាធ្វើឲ្យរូបខ្ញុំបាទ​មាន​អារម្មណ៍ថា ខ្ញុំ​មាន​កំហុស​ជាពន់​ពេក ទៅលើនារីម្នាក់​ដែលខ្លួន​ស្រលាញ់​ ។

តាមរយៈគេហទំព័រដំណឹង​ អូនដានីតា ជាទីស្រលាញ់របស់បង តើអូនដឹង​ទេ​នៅ​ពេល​ដែល​បង​បានឃើញពីអត្ថបទអូន រ៉ាយរ៉ាប់ពីទុក្ខវេទនា ពិត​ជា​ធ្វើ​ឲ្យ​រូបបង​នេះគេង​មិនលក់​ បក់​មិន​ល្ហើយ បាយមិន​ឆ្ងាញ់ តើអូនដឹងទេថារយៈពេលបីឆ្នាំ នេះបង​នៅទីណា ?ហើយហេតុអ្វី​អូនរកបងមិនឃើញ?

ដានីតា ជាទីស្រលាញ់បងអើយ! បង​ពិត​ជាមានកំហុសធ្ងន់ណាស់​លើ​អូន ធ្ងន់​រហូត​ស្ទើរ​តែ​អូ​ន​មិន​អាច​លើក​លែង​កំហុស​បាន តែទោះជាយ៉ាងណា​ដួង​ចិត្ត​បង​នេះ​ពិត​ជានៅ​ស្រលាញ់​អូន នៅនឹក​អូន​រៀង​រាល់​រាត្រី​ជានិច្ច អ្វីដែល​ធ្វើអូន​មិនសប្បាយចិត្ត រូប​ភាពដែល​អូន​មិនចង់​ឃើញ​វា​គ្រាន់​តែជាឈុត​ឆាក​ដែល​បង​បង្កើត​ឡើង បំភាន់ភ្នែក​អូនតែប៉ុណ្ណោះ ។ នារីដែលបងបណ្តើរមុខអូន កៀក​កើយ​នោះ​នាង​ជាប្អូន​ជីដូនមួយបង​ទេ មូល​ហេតុ​ដែល​បង​ធ្វើដូច​នេះ​បង​យល់​ឃើញថា បង​ចង់​ឲ្យ​អូន​រៀន​កាត់​ចិត្ត​ពីបង​ មុន​ក្រោយ​អូនគង់​នឹង​បែក​ពី​បង​ទេ​ មិនយូរមិន​រូប​កាយ​ដែល​អូន​បាន​ឃើញ​នេះ​វា​​នឹង​រលាយ​សោះសូន្យ​ពីភព​ផែន​ដី​នេះ​ជាក់​ជា​មិន​ខានឡើយ ។

នៅ​ពេល​ដែល​បង​ឃើញអត្ថបទ សារសព្ទទុក្ខ សោករបស់អូន អូនដឹង​ទេ! បង​កំពុងតែ​នៅ​លើ​គ្រែ ក្នុងមន្ទីរ​ពេទ្យ​នៅឡើយទេ បង​មិនចង់​ប្រាប់​អូន​ថា បង​មានជំងឺអ្វី នៅ​ពេល​ដែល​បង​នៅក្បែរ​អូន​ បងគិតថា វា​ជាជំងឺ​ឈឺក្បាលធម្មតាទេ តែក៏មិន​នឹកស្មានថា​ ជំងឺនោះ​ជាជំងឺមហារីកខួរទេ ជីវិត​បង​នៅ​ខ្លីណាស់ អ្វី​ដែល​បង​សន្យា​ជាមួយ​អូ​ន​បង​មិនភ្លេចទេ ទីអនុស្សាវរីយ៍ដែល​បងថ្នមបបោសអង្អែល​ថ្ពល់​​អូនក៏​បង​មិនភ្លេចដែរ​នូវក្លិនក្រអូប​សាយ​ឈូល​ពេញច្រមុះបង ។

ឈប់បន្ទោស​ខ្លួន​ឯង​ទៀតទៅ​ រូប​អូន​មិន​មានកំហុសអ្វីឡើយ អូន​មិន​ដែល​មាន​អ្វី​ដែល​ខុស​ទេ​នៅក្នុងក្រសែភ្នែកបង អូន​ជា​នារី​ម្នាក់​ដែ​ល​គួរ​ឲ្យ​ស្រលាញ់ ណាស់រម្យទម្យ សម​ប្រកប​ជានារីខ្មែរពិតៗ

មកដល់​ចំណុច​នេះ​បង​នៅតែនឹកអូន​ នៅ​តែ​ស្រលាញ់​អូន នៅតែមិនចង់ឃ្លាតពី​អូនឡើយ តែ​មិន​អាច​ប្រឆាំង​នឹង​ព្រហ្មលិខិត​ឡើយ គេថា មនុស្ស​ជាអ្នក​កំ​ណត់​ជោគ​វាសនា​ខ្លួន​ឯង​ ខ្លួន​ទីពឹងខ្លួន តែ​ពេល​នេះខ្លួន​បង​កំពុងផ្ញើជីវិត​ទាំង​ស្រុងលើ​គ្រូពេទ្យហើយ ​តែក៏មិនសង្ឃឹមថា នឹងរស់ដែរ ព្រោះអីពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​ខិត​ទៅ​រកភាពធ្ងន់ធ្ងរ​ទៅហើយ​ក្នុងខ្លួន​បង​ឈឺចុកចាប់ណាស់ តែ​អ្វី​ដែល​ប​ង​សង្ឃឹមជា​អវសាន្ត​នោះ​គឺ មិន​ចង់​ឃើញ​អូន​គេងសម្រក់​ទឹក​ភ្នែក​នោះ ទេ រៀន​កាត់ចិត្ត​ធ្វើ​ជាមនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​មាំ សម្រាប់បង បងដឹង​ថាអ្នកណាមិនឈឺសង្សារសុំបែក ហើយក៏ដឹងថា​អ្នកណាមិនឈឺបែក​ដោយ​មិន​បាន​ប្រាប់ដំណឹង ថាមូលហេតុអ្វី បង​ជាមនុស្ស​អាត្មា​និយម​ណាស់​មែនទេ គិតថាត្រូវរហូត គិតថាអ្វីថាធ្វើនៅ​ពេលនោះគឺត្រួវ មានអី ទីបំផុតគឺត្រឹម​តែ​លឺដំណឹង​ថា​អូនយំ​រាល់​យប់​តែ​ប៉ុណ្ណោះ ។

ឱ! ដានីតា​បងអើយ នៅ​ពេ​ល​អូន​បានឃើញអត្ថបទ​មួយនេះ​ អ្វី​ដែល​បង​ចង់​បានពី​អូ​ន​នោះ​គឺ​ចង់​ឃើញ​អូន​ញញឹម​រាល់ថ្ងៃ​ ​ដោយ​មិន​មានទុក្ខវេទនា បងក៏នៅសង្ឃឹមយ៉ាងមុតមាំថា អូនពិត​ជាអាច​រកបុរស​ណា​ដែលស្រលាញ់អូន ដូចអូនស្រលាញ់បង ។ បងដឹងថា ការ៉ាយរ៉ាប់​លើ​គេហទំព័រ ដំណឹង នេះ​វា​ពិត​ជាមិនគ្រប់ជ្រុង​ជ្រោយនោះទេ តែក៏វាស្មើនឹង ៨០ %នៃដំណឹង និង ដួងចិត្តបងដែរ តែបើ​មានជាតិ​ក្រោយ​ប​ង​នឹ​មិនឲ្យ​អូនចាក់ចេញពីបងទេ ជាតិក្រោយមានពិត ជួបគ្នា ។​

ពីបង ភារក្ស នៅតែស្រលាញ់អូន

 

មតិយោបល់