ស្ទឹងត្រែងៈ យោងតាមផាកហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៣០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម៉ែត្រ) ដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។
ក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
មតិយោបល់