ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទុំទាវ និងប៊ុធឿន វិធាវី ជួបរនាំងវណ្ណៈ

នៅពេល​ដែល​ប្រិយ​មិត្តទាំងអស់​បានឃើញ ពីអត្ថបទ ទុំទាវ និង រឿងផ្កា​ស្រពោន លោក​អ្នក​ពិ​ត​ជាដឹង​ជាក់​ជាមិន​ខានឡើយ ថា​វា​ជា​រឿង​ប្រ​លោម​លោក​បែប​ស្នេហា​ដែល​មាន​ភាពជូរ​ចត់​ជាទីបំផុត​។​ប្រលោម​លោក​ដែល​កើត​ឡើង​ពីទឹកដៃនិពន្ឋ​របស់​ខ្មែរពិតៗ​ដែល​ស្ថិត​ក្នុងសម័យ​កាល​ផ្សេងៗគ្នា ត្រូវ​បាន​ជុំវិញ​អ្នកសិក្សាទទួល​ស្គាល់ថា ជាសាច់រឿង​ដែល​មានលក្ខណៈល្អ សម្រាប់​អប់រំមនុស្សផងដែរ។

ភាពជូរចត់​ដែល​ផុសចេញពិវណ្ណកម្មរបស់អ្នកនិពន្ឋខ្មែរត្រូវ​បាន​ជុំ​វិញ​អ្នកសិក្សា ងឿងឆ្ងល់​បង្កើត​ចេញ​ជា​សំនួរឡើងថា “រនាំងវណ្ណៈក្នុងរឿងទុំទាវ និង ផ្កាស្រពោន?”

ទុំទាវ ជារឿងមួយ​នៅ​ក្នុង​សម័យ​កាលនំ​មិនធំ​ជាងនាឡិ ស្នេហារវាង​នេនទុំ និងទាវមានឧបសគ្គ​រាប់យ​ជំពូកទម្រាំនឹង​មាន ជួប គ្នា ម្តងៗ ជួបហើយក៏​ត្រូវ​ព្រាត់ ដោយ​មានមារ​ចាំពង្រាត់​ជានិច្ច ។ទោះ​បី​ជា​យ៉ាង​នេះ​ក្តីស្នេហាពួក​គេ​ទាំង​ពីរ​ជា​ស្នេហាស្មោះ​ស្មគ្រ័មិនរួញរានឹង​ការលំបាកឡើយ វណ្ណៈស្នេហា​ជាឧបសគ្គដ៏ធំ​ដែលតម្រូវឲ្យយាយ ផាន់កាត់​មនោសញ្ចេតនាស្នេហារវាង​កូន​ខ្លួន​ពី​នេនទុំ។

ចំណែកនាង​ទាវ ដែល​ជាស្រីស្អាត​ជាង​គេក្នុង​ជើងខាល​ត្បូងឃ្មុំ ត្រូវ​បាន​តស៊ូ​ជាមួយនឹង​ម្តាយ​ដើម្បីក្តីស្នេហារបស់នាង ដោយ​មិន​ខ្លាចអ្នកផង​ថាឡើយ ។ក្តីតស៊ូនេះរវាង របងវណ្ណៈ​នំមិនធំជាងនាឡិ​ទោះ​បី​ជាឈ្នះ​ក៏ឈ្នះ​ក្នុង​រយៈពេលខ្លី​ដែរ ដោយ​មាន​ម្តាយ​ទាវ​ចាំបំបែក​ជានិច្ច។ ការ​រើ​បំរៈ​ពីនឹម​អាណានិគមន៍​មិន​ធំ​ជានាឡិ ជារឿង​មួយ​មិន​មាន​ភាពងាយ​ស្រួល​សម្រាប់​ដៃគូរស្នេហាឡើយ អ្វី​ដែលតស៊ូជា​យូរកន្លង​មក​ត្រឹម​តែ​បាន​រស់​នៅ​ជាមួយ​នឹង​គ្នា​រយៈ​ពេល​ខ្លី តែប៉ុណ្ណោះដោយ​ភាព​បូជា​សម្រាប់​ភាព​ស្មោះ​ស្មគ្រ័នេះ ចុង​ក្រោយ​ត្រឹមតែបូជា​ជីវិតតែប៉ុណ្ណោះ ទោះ​បី​ជាយ៉ានេះ​ក្តី ភាព​តស៊ូ​ក្នុង​ស្នេហាពិត​របស់​អ្នកទាំងពីរ ធ្វើឲ្យយុវជន និងជុំវិញអ្នកសិក្សារឿងនេះសសើរពិវីរៈភាព​របស់​អ្នកទាំងពីរ​មិន​ដាច់​ពីមាត់ឡើយ ។

ចុះ​ ប៊ុនធឿន និង វិធាវី ក្នុង​រឿង​ផ្កា​ស្រពោន​មាន​រឿង​អ្វី ​ដែរ ? រឿងផ្កា​ស្រពោន​ ដែលជា​វណ្ណ​កម្ម​លោក​ នូ ហាច ស្ថិត​ក្នុង​ស.វ ទី ២០ ហើយ​ជា​សាច់រឿង​ស្ថិតក្នុងបែបវណ្ណកម្មទំ​នើប​របស់​អ្នក​និពន្ឋ ។

ផ្កាស្រពោន ជាសាច់រឿងមួយ​ដែលមិនខុសអីនឹងរឿងទុំទាវ នោះទេ ដែល​និយាយ​ពីរបងរណ្ណៈ​ដូច​គ្នា កាល​ដែ​ល ឱពុក របស់ ប៊ុន​ធឿន ស្លាប់ដោយលិច​ទូកកណ្តាលទន្លេ យាយនួន​ ដែល​ជាម្តាយ​ វិធាវី ខំព្យាយាម​និយាយ​ពន្យល់​កូនឲ្យរើសយកកំម្លោះ ណៃស៊ត ដែល​ជាកូនអ្នកមាន ដោយ វិធាវី​ដឹងច្បាស់ថា កំម្លោះ​រូប​នេះ​ជាមនុស្សខិលខូច​ចូល​ចិត្ត​តែ​បំផ្លាញតែព្រហ្មចារីយស្រីៗ ។វិធាវី​​ ខឹងនឹងម្តាយណាស់តែហាស្តី ណាមួយ​ខ្លាចអ្នកផងថ្កោលទោស ថានាង​ជា​កូន​អកត្តញ្ញូ ក៏សុខចិត្តខំមាត់ខំអណ្តាញមិនស្តីមិនត វិធាវីមិនបណ្តោយឲ្យម្តាយ​ធ្វើតាមចិត្តឡើយ។ពីមួយថ្ងៃទៅមួយ​ថ្ងៃនាវិធាវី កាន់តែ​មានសុខភាពទ្រុឌទ្រោម​ទៅហើយ ទោះ​បី​ជាសង្សារបណ្តូលចិត្តអង្វរឲ្យរៀប​ការ​ជាមួយនឹង​ប្រុស​ផ្សេង ដែល​ជាកូនអ្នកមានប្រចាំតំបន់ ក៏​វិធាវីមិនព្រមបោះ​បង់​នូវ​ភក្តីភាព​ដែល​មាន​ជាប់​នឹងទ្រូង​នាងដែរ ។ប៊ុន​ធឿន​អ្វី​ដែលធ្វើបាន​នៅ​ពេលនេះ​គឺមានតែចង់ឃើញសង្សាររបស់ខ្លួនរស់ក្នុងភាពសុខសាន្ត តែលទ្ឋផល​ដែល​ប៊ុនធឿន ចង់​បាន​មិន​ដូច​បំណងឡើយ ត្រឹមតែឃើញ​ភ្លក់​ភ្លើងដែលដុត​រាង​កាយ​ស្រលូន​របស់ វិធាវី តែប៉ុណ្ណោះ ។

រនាំងវណ្ណៈស្នេហា ពិត​ជាខ្លាំងមែន ដែល​ធ្វើឲ្យមនុស្សហានលះបង់ ជីវិតដើម្បីតែស្នេហានេះ ដែលវីរៈ​ភាព​ក្នុង​ការតស៊ូ ពិត​ជាគ្មាន​បាន​ជោគជ័យឡើយ ត្រឹមតែយកភ្លក់ភ្លើងមកដុតរាង​កាយ ទៅហោង ។

សម្រាប់នាពេលបច្ចុប្បន្នមិន​ស្ថិតដូចក្នុងសម័យកាលកន្លងទៅនោះ​ទេ ស្នេហារបស់យុវវ័យមួយចំនួនត្រូវ​បាន​បើកឲ្យ​មានភាពទូលំទូលាយ ក្នុងការជ្រើសរើសដៃគូស្នេហា ៕

សម្រាប់ប្រិយមិត្តរបស់ ដំណឹង គិតយ៉ាង​ដូចម្តេចដែរ ចំពោះសាច់រឿងទាំង​ពីរនេះ ?

ប្រភពរូប៖ អ៊ីនធឺណេត



មតិយោបល់