ការប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ ដោយលទ្ធ ផល ២ ទល់នឹង ២ នៅល្ងាចថ្ងៃទី ៧ ខែមករា ឆ្នាំ២០១២នេះ នៅឯពហុកីឡដ្ឋានជាតិស្តាតចាស់ ។
ការប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គទីមួយ គឺក្រុមខណ្ឌឫស្សីកែវបានធ្វើការនាំមុខ ក្រុមខណ្ឌពោធ៍សែនជ័យ ពីរគ្រាប់មុន ដោយធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធទាំងពីរ ក្រោយពីបញ្ជូនបាល់បានយ៉ាងល្អ។ចប់ការប្រកួតក្នុងវគ្គទីមួយរយៈពេល៤៥នាទី ក្រុមខណ្ឌឫស្សីកែវបានធ្វើការនាំមុខក្រុមខណ្ឌពោធ៍សែនជ័យ ដោយលទ្ធផល២ទល់នឹង០ ជាបណ្តោះអាសន្ន។
លុះចូលដល់វគ្គទីពីរក្រោយពីការសម្រាក ក្រុមខណ្ឌពោធ៍សែនជ័យក៏ វាយលុកបានមួយគ្រាប់វិញ ដោយកីឡាករខ្សែប្រយុទ្ធ ពាក់អាវលេខ ៨៨ ខណៈដែលកីឡាករ ដែលជា ប្រធាន គឺលោក រិទ្ធិ ពាក់អាវលេខ១០រកបាន១គ្រាប់ដែរ នៅនាទីទី៧៥។ ចប់ការប្រកួត ពេញម៉ោង ក្រុមខណ្ឌពោធ៍សែនជ័យ ស្មើនឹង ក្រុមខណ្ឌឫស្សីកែវ ដោយគ្រាប់បាល់ ២ ទល់នឹង ២
ការបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់នេះឡើង គឺដើម្បីចូលរួមអបអរ សាទរខួបលើកទី៣៣ នៃថ្ងៃបុណ្យ៧ មករា ថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជា ចេញពីបនប្រល័យពូជសាសន៍ ដែលមានរយៈ ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយគឺជាថ្ងៃដែលស្វែងរកសន្តិភាព និងភាពរុងរឿង ជូនប្រជាពលរដ្ឋកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ៕
ចំណាំៈ ក្រុមខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ឃ្លាំង ហួត
ក្រុមខណ្ឌពោធ៍សែនជ័យ ដឹកនាំដោយ លោក រិទ្ធិ
មតិយោបល់