ព័ត៌មានជាតិ

ឡានដឹកស៊ីម៉ងត៍ដាច់ហ្វ្រាំងបុកផ្ទះពលរដ្ឋ

ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពី វេលា​ម៉ោង ១២​ និង៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១២ លក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។ រថយន្ត​លាយ​

ស៊ីម៉ងត៍​ ធុន​វែង ​សណ្តោង​កុងតឺន័រ​ចំនួន ​៤ ផើង បាន​បើក​ចេញពី​ក្រុមហ៊ុន ​ខេ​ស៊ី​មែន ជ្រុល​បុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​កិន​ខ្ទេច​ម៉ូតូ ២ គ្រឿង​​ ផ្ទះមួយខ្នង​ តែគ្មានអ្នករងរបួស និងស្លាប់ទេ ។
​រថយន្ត​បង្ក​ម៉ាក Hyundai ពណ៌​បៃតង ស្លាក​លេខ ភ្នំពេញ ៣A ​៦៤៥២ ដឹក​ស៊ីម៉ងត៍​ក្រុមហ៊ុន​ខេ​ស៊ី​មែន បើកបរ​ដោយ​បុរស​ម្នាក់ ដែល​រត់​ចូលក្នុង​ក្រុមហ៊ុន​ ខេ​ស៊ី​មែន​ ក្រោយពីកើត​ហេតុភ្លាមៗ។​
​ លោកណូត ស្រេង អាយុ៣៣ឆ្នាំ ជាជាង ជួសជុលម៉ូតូ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ខាងលើ និងមានស្រុក កំណើតនៅភូមិអូររំ ចេក ឃុំសំរោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានឱ្យដឹងថា ខណៈដែលរូបលោកកំពុងជួស ជុល ម៉ូតូ ហើយនៅមុនកើតហេតុមួយប៉ព្រិច ភ្នែក លោកបានងើប​ទៅនោម ពេលនោះ អ្នកបើកបររថយន្ដ ដឹកទឹក ស៊ីម៉ង់ត៍ ដែលមាន តកន្ទុយផងនោះ បានបើកចេញ​ពីក្រុមហ៊ុន មួយនៅទល់មុខកន្លែងធ្វើម៉ូតូរបស់លោក ពេល នោះ ទំនងជាដាច់ហ្វ្រាំង​ជាន់មិនស៊ី ហើយ យកចង្កូតមិនទាន់ ក៏ជ្រុលបុកចូលកន្លែងធ្វើ ម៉ូតូខាងលើនេះតែម្ដង ។

​​ ម៉ូតូ ២ គ្រឿង ​ដែល​រថយន្តបុក​កិន​ខ្ទេច ម៉ាក គុប C50 ពណ៌​ទឹកសមុទ្រ ស្លាក​លេខ ធ ៤៥៧១ ភព​១ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក គុបជ្រុង ​ពណ៌​ស្លែ ស្លាក​លេខ ដ ៥០២៦ ភព​១​។
យោងតាមប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងទៀតថា សម្រាប់គ្រោះថ្នាក់ ចរាចរនេះ បានបណ្ដាលឱ្យ កកស្ទះចរាចរជា ច្រើនម៉ោង ចាប់ពីស្ពានអាកាសក្បាលថ្នល់ រហូតដល់រង្វង់ព្រះនរាយណ៍ក្រុងតាខ្មៅ ប៉ុន្ដែ កម្លាំងសមត្ថកិច្ចរបស់ខណ្ឌមានជ័យនិង រាជធានីភ្នំពេញ បានជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដើម្បីជួយបញ្ចៀសការកកស្ទះ ៕

ដោយៈ ឈាមត្រជាក់

មតិយោបល់