ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រួមនឹងថ្នាំញញៀនជិត១គីទ្បូក្រាម ត្រូវសមត្ថកិច្ចចាប់ឃាត់…

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុច ក្បែស្ថានីយ៍ប្រេងតេលា (នៅជិតបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ ឈ្មោះ សាន ត្រែង ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ។

វត្ថុតាងចាប់យក៖ សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ៩៨៧.៥៥ក្រាម ម៉ូតូ ១គ្រឿង និង ទូរស័ព្ទដៃ ១គ្រឿង៕

មតិយោបល់