នៅព្រឹកថ្ងៃ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១២ វេលាម៉ោង ៩ ព្រឹកនេះ កម្លាំងសម្ថកិច្ច ផ្នែកសណ្តាប់ធ្លាប់ខណ្ឌ ទួលគោក និង ខណ្ឌប្រាំពីរមករា បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ។
ក្រោមបញ្ជាពី ឯកឧត្តម កែប ជុតិមា ចាហ្វាយក្រុងនៃរាជធានីភ្នំពេញ បានបង្គាប់បញ្ជាឲ្យខណ្ឌទាំងអស់នៅក្នុងរាជធានី រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានា ឲ្យមានសោភ័ណភាពឡើងវិញ ដូចជាការចតឡើងលើចិញ្ជើមផ្លូវ ត្រូវធ្វើការផាក់ពិន័យជាទឹកប្រាក់តាមទំហំដែលបានកំណត់ ។ម្យ៉ាងវិញទៀតចំពោះ ការឃោសនា ជាខិតបណ្ណ ដែលបិទនៅលើសសរដងគោមតាមផ្លូវ ក៏ត្រូវបកចេញដែរដែលជាមូលហេតុមួយដែលធ្វើឲ្យប៉ះពាល់ដល់សោភណ័ភាពទីសាធារណៈទីក្រុង ។
ស្រ្តីម្នាក់នៅក្នុងខណ្ឌ ប្រាំពីរមករា សុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហំព័រ ដំណឹង ថា ”គាត់មានភាពសប្បាយរីករាយណាស់នៅពេលដែលសលាក្រុងរាជធានីចាត់វិធានការយ៉ាងតឹងរឹងយ៉ាងនេះ ដើម្បីជាចំណែកក្នុងការកកស្ទះធ្វើដំណើរដល់វប្រជាពលរដ្ឋក្នុងក្រុងទាំងមូល និងសោភ័ណភាពក្រុង ”។
អត្ថបទដោយៈ បុរសដំណឹង
មតិយោបល់