បរទេស: ប្រភពព័ត៌មានចេញផ្សាយដោយគេហទំព័ររបស់ The Express នៃចក្រភពអង់គ្លេសបានឲ្យដឹងថាក្រុមអ្នកជីករករ៉ែជាច្រើននាក់នៅប្រទេសរុស្សីបានប្រទះឃើញដុំរូបរាងថាសដ៏ចម្លែកមួយដែលមើលទៅរូបរាងរបស់វាសង្ស័យថាជាយានអាវកាសនៃមនុស្សពិភពក្រៅដែលបានធ្លាក់នៅទីនោះ។
វិដេអូដែលបានថតនិងបង្ហោះដោយគណនេយ្យយូធូបដែលមានឈ្មោះ SecureTeam10 បានបញ្ជាក់ថាទីកន្លែងកើតហេតុគឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃទីក្រុង Volgograd ហើយយានអាវកាសនេះត្រូវបានគេប្រទះឃើញស្ថិតនៅក្នុងជម្រៅដីប្រមាណជា ៤០ម៉ែត្រ និងមានរូបរាងតូចប្រហែលប៉ុននឹងកងឡានធម្មតា។
ទំហំអង្ក់តផ្ចិតគឺប្រហែលជា ១,២ម៉ែត្រចំណែកឯទំងន់វិញធ្ងន់គួរសមប្រមាណជា ១៩៩គីឡូក្រាម ហើយក្រុមអ្នករុករករ៉ែទាំងនោះបានប្រទះឃើញ ២គ្រឿងដោយមួយក្នុងចំណោមនោះបានបែកចេញពីគ្នាពេលគេកំពុងព្យាយាមកាយយកវាចេញពីដី៕
មតិយោបល់