ក្រុម មេឃខៀវ (Manchester City) ពេលនេះកំពុងតាមពីក្រោយក្រុមបិសាចក្រហម ចំនួន៨ពិន្ទុ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ (Arsenal )១-០ នៅ Emirates Stadium យប់មិញ ស្របពេលការប្រកួតក្នុងក្របខណ្ឌ (Barclays Premier League )នៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាលប្រកួត។
តង់ទីមួយ តង់ទី ២ Arsenal បានត្រឹមតែបុកពោះក្នុងការទទួលយកនូវគ្រាប់បាលជ័យ ដោយគ្រប់គ្រង់បាល់ នឹងសម្រុក រហូតដល់ ទៅ ៦១ ភាគរយ ចំណែក មេឃខៀវ ត្រឹមតែ ៣៧ ភាគរយប៉ុណ្ណោះ ។Arsenal មានឱកាលជាច្រើនប៉ុន្តែមិនអាចបំបែកនូវពងមាន់របស់ មេឃខៀវបានទេ ។
គ្រាប់បាល់មួយគ្រាប់របស់ Arsenal ដែលអាចនិយាយបានថាស្ទើរតែនាទីបញ្ចប់ក្ដីសង្ឃឹមប្រជែងជើងឯករបស់ ក្រុម Man City ធ្វើបានដោយការស៊ុតពីចម្ងាយប្រមាណ២៣ម៉ែត្រយ៉ាងអស្ចារ្យរបស់ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Arteta នៅនាទីទី៨៧។ ពេលនោះ លោក Roberto Mancini បានខឹងសម្បារខ្សែបម្រើសញ្ជាតិឈីលី David Pizarro យ៉ាងខ្លាំងដែលបង្កកំហុស បណ្ដោយឲ្យ Arteta មានឱកាសស៊ុតបាល់បញ្ចូលទីបាន។
ដោយឡែក នៅមុននេះបន្តិច ក្រុមបិសាចក្រហម Manchester United បានយកឈ្នះ Queens Park Rangers ក្នុងលទ្ធផល ២-០ ដែលរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Wanye Rooney និងការស៊ុតពីចម្ងាយយ៉ាងល្អបំផុតរបស់ខ្សែបម្រើជើងចាស់ Paul Scholes៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់