ព័ត៌មានជាតិ

អ្នកដឹកនាំថ្មីក៏ជាដំណាក់ការថ្មីនៃការរីកចម្រើន​​ របស់Beelineនៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២ ក្រុម​ហ៊ុន​បណ្តាញ​ចល័ត Beeline ប្រចាំកម្ពុជា​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន Vimpelcom Group​ ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរ​គម​នាគមន៍ អន្តរជាតិ​លំដាប់ទី ៦ នៅលើ​ពិភព​លោកបាន​ប្រកាស​ណែ​នាំ ថ្នាក់​ដឹក​នាំ ថ្មី​របស់​ខ្លួន គឺ​​លោក Siddhata Kothari​ ជា​អគ្គ​នាយក​ថ្មី ប្រចាំ នៅកម្ពុជា ។

លោក Siddhata Kothari បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ពិត​ជា​ត្រេក​អរ​ខ្លាំងណាស់ក្នុងការ​ចូល​រួម​ជាមួយ​នឹង Beeline ដែល​ជា​ទូរស័ព្ទ​ចល័ត​លំដាប់​ថ្នាក់លេខ ៣ ក្នុង​ប្រទេសកម្ពុជា និង​សេវាគ្របដណ្ត​ប់​ល្អ​បំផុតទូទាំង ២៤ រាជធានី ខេត្ត​ក្រុង” ។​ Beeline បាន​ក្លាយ​ទៅជា​ពាណិជ្ជសញ្ញាមួយ​​ក្នុង​ចំនោម​ពា​ណិជ្ជ​សញ្ញាដែល​ពេញនិយម​បំផុត ព្រម​ទាំងផលិត​ផល​ច្នៃ ប្រឌិត​ខ្ពស់ ។Beeline បាន​បំពេញ​តម្រូវការ​ជូន​អ្នក​ប្រើ​ប្រាស់របស់​យើង ដែល​មាន​ចំនួ​ន​លើស​ពី ១ លាន​នាក់ នៅ​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។​គោល​ដៅ​របស់​យើង​នៅ​ពេល​នេះ​គឺ ធ្វើ​យ៉ាងណាដើម្បី​រក្សា​ដំណើរការ​រីកចម្រើនដ៏​ឆាប់​រហ័ស ហើយ​​ថែម​ទាំង ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មួយនេះ បោះ​ជំហានថ្មី​ទៅរកការ​អភិវឌ្ឍន៍កាន់តែ​ប្រសើរ​ជា​លំដាប់ ។​ដើម្បី​ឲ្យ​​ការ​ប្តេជ្ងា​មួយ​នេះទទួល​បាន​ជោគ​ជ័យ ប្រាកដ​ណាស់​ដែល​យើង​នឹង​ណែនាំជូន​នូវ​ផលិត​ផល​ដ៏​ល្អគ្មាន​ពីរនិង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដល់​អតិថិជន​ក្នុង​ពេល​ឆាៗប់នេះ ។

លោក Siddhata Kothari ធ្លាប់បម្រើ​ការ​ងារ​ទាក់ទង​នឹង​ផ្នែកហិរញ្ញវត្ថុអស់​រយៈ​ពេល​ ១៩ ឆ្នាំ​និង​បាន​ទទួល​តួនាទី ដឹក​នាំ ក្នុងផលិតកម្ម និងឧស្សាហកម្ម​ ទូរគមនាគមន៍​ក្នុងប្រទេស​ដ៏ច្រើនដូចជា​ ប្រទេស​ ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ និង​វៀត​ណាម ។​លោក​បានធ្វើការ​ជាមួយ​នឹង Tigo ដែល​ជា​ប្រតិ​​បត្តិ​ការណ៍​របស់ ក្រុមហ៊ុន Millicom International ក្នុងប្រទេស​ឡាវ ។​ក្នុងខែ វិច្ចិការ ឆ្នាំ ២០០៨ ក្នុងតំណែ​ង​ជា ហិរញ្ញវត្ថុ(CFO) ហើយ​បាន​បន្ត​តួនាទី ដដែលនេះសម្រាប់បណ្តាញ​ទូរទសព័្ទ​ Gtel​ ដែល​ជា​ប្រតិ​បត្តិ​ការមួយនៃក្រុម​ហ៊ុន​ Vimpelcom LTD នៅ​ប្រទេសវៀត​ណាម ។ Siddhata Kothari គឺ​ជា​គណ​នេយ្យ​ករមួយ​រូប​ប្រចាំ​នៅក្នុង​ប្រទេសឥណ្ឌា ។​

គួរបញ្ជាក់ផងដែរថា លោក Siddhata Kothari បាន​ចូ​ល​កាន់​តំណែង​ជាផ្លូវការ ក្នុងនា​ម​ជា​អគ្គ​នាយកបណ្តាញ​ទូរស័ព្ទចល័ត Beeline ប្រចាំនៅកម្ពុជា បន្តពីលោក Gael Campan តាំងពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១២​ នេះ​។

ក្រុមហ៊ុន​ Beeline ប្រចាំនៅកម្ពុជា​ បាន​ចាប់ដំណើរការនៅចាប់ពាក់​កណ្តាលឆ្នាំ ២០០៩ និ​ង​បាន​​សាង បណ្តាញសេវាគ្រប​ដណ្តប់របស់ខ្លួននៅទូទាំង​ផ្ទៃ​ប្រទេស នាចុងឆ្នាំ ២០១០ ។​Beeline បាន​​ក្លាយទៅជា​ពាណិជ្ជសញ្ញា ដ៏​ពេញ​និយម​បំផុតមួយ​ក្នុងចំនោម​ពាណិជ្ជសញ្ញា​ជា​ច្រើន ក្នុងទីផ្សារទូរគមនា​គមន៍ ដ៏​ល្អ​បំផុត តម្លៃ​អត្រាហៅចេញ​ដ៏​ល្អ​បំផុត ។បណ្តាញ​ទូរស័ព្ទ​ចល័តនេះ មាន​​ការ​រីកលូតលាស់ណាស់យ៉ាង​ឆាប់រហ័ស នៅកម្ពុជា ។​មិន​តែ​ប៉ុណ្ណោះ ក្រោយ​ពីទទួល​លទ្ធផល​ដ៏​គាប់​ប្រសើរ​នៃការ​ធ្វើ​តេស្តសាកល្បងទៅលើ​ប្រព័ន្ធ​គ្រប់​គ្រងរួច​មក នៅឆ្នាំ ២០១១ Beeline បានទទួលនូវ​វិញ្ញា​បនបត្រស្តង់ដា​អន្តរជាតិ​ ISO 9001:2008 បញ្ចាក់​ពី​គុណ​ភាពប្រព័ន្ធ​គ្រប់គ្រង។​ហើយ​នា​ពេល​ថ្មី​នេះ​ Beeline ក៏​ទទួល​បានជ៍យ​លាភីផលិតផល និង សេវាកម្ម ទូរគមនាគមន៍​និង បច្ចេក​វិទ្យា​ល្អបំផុត។​ជ័​យ​លាភីនេះ ត្រូវ​បាន​ប្រគល់​ជូន ក្រុម​ហ៊ុ​ន Beeline ប្រចាំកម្ពុជា ដោយ ក្រុមហ៊ុ​ន​ទិន្នន័យ​អន្តរ​ជាតិ (IDG)​ សហការជាមួយអាជ្ងាធរជាតិ ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍ វិស័យបច្ចេក​វិទ្យា គមនាគមន៍ ព័ត៌​មាន​វិទ្យា (NIDA)​ វិស័យ​បច្ចេក​ទទួលការ​អនុញ្ញាតិ និង​ក្រសួង​ប្រៃ​សណីយ៍ និ​ងទូរគមនាគមន៍ កាល​ពី​ដើម​ខែ មេសា ឆ្នាំ ២០១២ កន្លង​ទៅនេះ នៅ​ក្នុងឱកាស ការ​ប្រកាសលទ្ធផល “ជ័យ​លាភី​នៃផលិត​ផល និង​ សេវាកម្ម ទូរគមនាគមន៍ បច្ចេកវិទ្យា​ព័ត៌​មាន​ល្អបំផុត” លើកទី ៤ ប្រចាំឆ្នាំ ២០១២ នៅកម្ពុជា ៕

អត្ថបទៈ ក្រុម​ហ៊ុន

មតិយោបល់