ព័ត៌មានជាតិ

Sony Xperia Sola អាចកម្មង់ទិញនៅឥណ្ឌា

នៅក្នុងខែមិនកន្លងទៅ ក្រុមហ៊ុន​ Sony Mobile Communications បានប្រកាសទូរស័ព្ទ Sony Xperia Sola Smartphone​ ដែលជា​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មានមុខងារតែមួយគត់គឺ​ បច្ចេកវិទ្យា “Floating Touch” និងដំណើរការដោយប្រព័ន្ធដំណើរការ Android 2.3 (Gingerbread​)​ នឹងអាច​​ Update ឡើង​ Android 4.0 (Ice Cream Sandwich)​ បន្ទាប់ពីការបង្ហាញ។ Sony Xperia Sola​ បានបើកនូវ​មុខងារ NFC និង​មកជាមួយនូវ NFC Xperia SmartTags​ ពីរផងដែរ។

Floating Touch របស់​ Sony អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកវ៉ិបសាយដោយប្រើម្រាបដៃនៅពីលើ Screen ដោយ​មិន​ចាំបាច់ប៉ះ Screen ដោយ​ផ្ទាល់​ឡើយ ហើយមួយវិញទៀត Link ដែលបានរកឃើញ វានឹង highlight​ និងមាននូវ simple tap​ ដែលអាចបើក Page បាន។

Sony Xperia Sola​ មានទំហំអេក្រង់ 3.7 អ៊ីង Resolution 854 x 480 pixels​ មាន​ Processor 1 GHz STE U8500 dual-core, Floating Touch, Xperia Timescape​ កាមេរ៉ា 5 Megapixel auto-focus និង Flash, 16x digital zoom, Face Detection និង Geotagging, HD (720p) video recording​ មាន​ Memory ខាងក្នុង 8 GB មាន MicroSD card slot ដែលអាចបន្ថែមបាន 32 GB និងមុខងារ Wi-Fi Hotspot ផងដែរ។

គួរបញ្ជាក់ផងដែរថា Sony Xperia Sola ​អាចកម្មង់ទិញនៅក្នុងតម្លៃ Rs.19,999 (ប្រាក់ឥណ្ឌា)​ ដែលមានពីរពណ៌គឺ​ ខ្មៅ និងក្រហម។

 

 

មតិយោបល់