ភ្នំពេញ៖ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១២ ជាការបង្ហាញភាពជោគជ័យ និងភាពរីកចម្រើនសូតលាស់ជាបន្តបន្ទាប់របស់ខ្លួន ព្រមជាមួយនឹងឆន្ទះក្នុងការផ្តល់ជូននូវ ផលិតផល និងសេវាកម្ម កាន់តែ ប្រសើរជូនដល់អតិថិជន

ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត Beeline ប្រចាំនៅកម្ពុជាបានណែនាំ នូវគម្រោងតម្លៃថ្មី ហៅថា “កាដូ” ដែលអនុញ្ញតិឲ្យអតិថិជនទទួលបាននូវទឹកប្រាក់បន្ថែមជាការដូអនុស្សាវរីយ៍ពេញមួយឆ្នាំ ។
” កាដូ”គឺជាគម្រោងតម្លៃថ្មីតែមួយគត់ដែលអតិថិជននឹងរីករាយក្នុងការទទួលបាននូវទឹកប្រាក់បន្ថែម ២ ដុល្លារជារៀងរាល់ខែ ក្នុងកំឡុងពេល មួយឆ្នាំ ពេញនៅរាល់ពេលបញ្ចូលទឹកប្រាក់។ហើយសម្រាប់កាដូ ២ ដុល្លារនេះសម្រាប់ប្រើប្រាស់ក្នុងប្រពន្ធ រួមទាំងការបញ្ចូលប្រើប្រាស់អ៊ីនធឺណេតផងដែរ។
លោក Siddhanta Kothariអគ្គនាយកនៃ ក្រុមហ៊ុន Beeline ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ពាក្យថា កាដូ”ជាភាសាខ្មែរមានន័យថា ជាវត្ថុអន្សាវរិយ៍ ឬអំណោយ ។ Beeline សូមផ្តល់អំនោយកាដូជាពិសេសជូនអតិថិជនសម្រាប់ឱកាសពីសេស ខួបគម្រប់ ៣ ឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។យើងខ្ញុំក៏ជឿជាក់ផងដែរថា អតិថិជននឹងតែងតែរក្សា ទំនាក់ទំនងជាមួយនឹងមិត្តភក្តិនឹងគ្រួសាររបស់ពួកគាត់ ព្រមទាំងរីករាយនូវការដូបន្ថែម ២ ដុល្លារ នេះជារៀងរាល់ខែ សម្រាប់ពេល ពេញ ១ ឆ្នាំ ។ហើយការបង្កើតនូវគម្រោងតម្លៃថ្មីនេះ គឺជាផ្នែកមួយនៃការសន្យាជូនអតិថិជន ចាប់តាំងពីដំណើរការក្រុមហ៊ុន Beeline នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងនាំយក នូវគំនិតច្នៃប្រឌិតថ្មី បទ ពិសោធន៍ថ្មីៗ បទពិសោធន៍ថ្មីៗដើម្បីជាប្រយោជន៍ជូនដល់ទីផ្សារ គមនាគមន៍កម្ពុជាជាពិសេសអតិថិជនដែលគាំទ្រ ផលិតផល និងសេវាកម្មរបស់យើង ៕

អត្ថបទ៖ ក្រុមហ៊ុន
មតិយោបល់