បញ្ហាស្បែកមុខនិងស្បែកខ្លួនស្ងួតគឺជាបញ្ហាសំខាន់ណាស់សម្រាប់សុភាពស្រ្តីដែលមិនអាចខ្វះ ការយកចិត្តទុកដាក់បាន។ ស្បែកស្ងួតអាចនឹងមានអាការៈរមាស់ អាក្រក់មើល និងអាចបង្ករការឈឺចាប់។ មិនថាអ្នកសាកល្បងប្រើសារធាតុសំណើមដែលថ្លៃប៉ុន្មានប្រភេទនោះទេ បញ្ហាស្បែកស្ងួតអាចនឹងមិនអាចព្យាបាលបានឡើយ។

ដោយសារតែភាពសំណើមមិនមែនតែងតែជាមូលហេតុនៃបញ្ហាស្បែកស្ងួតនោះទេ បើទោះជាវាមានសារសំខាន់ចំពោះស្បែកក៏ដោយ។ មានកត្តាជាច្រើនដែលបង្ករឱ្យមានបញ្ហាស្បែកស្ងួត ហើយវាជារឿងសំខាន់ក្នុងការការពារស្បែកពីកត្តាគ្រោះថ្នាក់ទាំង នេះ និងរក្សាទម្លាប់រក្សាស្បែកឱ្យមានសំណើម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនក្នុងការព្យាបាលស្បែកមុខនិង ស្បែកលើរាង្គកាយដែលស្ងួត។
១. ប្រើឡេការពារកម្តៅនិងសំភារៈការពារផ្សេងៗនៅពេលដែលអ្នកចេញក្រៅ ត្រូវកម្តៅថ្ងៃ។ កម្តៅថ្ងៃអាចធ្វើឱ្យស្បែករបស់អ្នកស្ងួតខ្លាំង។ អ្នកគួរការពារស្បែករបស់អ្នកដោយប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF យ៉ាងតិច ១៥។ វាមិនត្រឹមតែជួយទប់ទល់នឹងបញ្ហាស្បែកស្ងួតដែលអ្នកកំពុងមាននោះទេ វាថែមទាំងជួយការពារមិនឱ្យស្បែកកាន់តែស្ងួត។ ការពារបន្ថែមពីលើការប្រើឡេការពារកម្តៅថ្ងៃដោយពាក់មួកឬប្រើឆ័ត្រនៅ ពេលអ្នកនៅក្រោមកម្តៅថ្ងៃរយៈពេលយូរ។
២. មុជទឹកដោយប្រើទឹកក្តៅឧណ្ហៗ។ ទឹកក្តៅខ្លាំងអាចធ្វើឱ្យស្បែកកាន់តែស្ងួត។ ប្រសិនបើអ្នកត្រូវតែមុជទឹកក្តៅនោះ អ្នកគួរបន្ថែមប្រេងសារធាតុសំណើមទៅក្នុងទឹក។
៣. ប្រើសាប៊ូឬក្រែមលាងសម្អាត ដែលមានជាតិសំណើមនៅពេលមុជទឹក។ សាប៊ូធម្មតាអាចធ្វើឱ្យស្បែកស្ងួតនិងរោលស្បែក។ សាប៊ូនិងក្រែមលាងសម្អាតដែលមានជាតិសំណើមជួយធ្វើឱ្យស្បែកមាន សំណើមវិញ។
៤. អ្នកត្រូវញ៉ាំទឹកឱ្យបានច្រើន។ ទឹកជួយផ្តល់សំណើមដល់រាង្គកាយទាំងមូល រួមទាំងស្បែកផងដែរ។ ការញ៉ាំទឹកច្រើននឹងជួយរក្សាស្បែកឱ្យមានសំណើមនិងជួយព្យាបាល ស្បែកស្ងួត។
៥. ផ្តល់សារធាតុសំណើមដល់ស្បែក នៅពេលព្រឹកនិងពេលល្ងាច។ ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង អ្នកគួរប្រើប្រេងដែលមានសារធាតុសំណើមច្រើន។ ប្រសិនបើស្បែករបស់អ្នក មិនសូវស្ងួតទេ អ្នកអាចប្រើសារធាតុសំណើមធម្មតា។ វាអាចជួយឱ្យកោសិកាស្បែកថ្មីលូតលាស់ឡើងដើម្បីជំនួសឱ្យកោសិកា ចាស់ដែលងាប់។
៦. ខាត់ស្បែករបស់អ្នកជារៀងរាល់សប្តាហ៍។ ការខាត់ស្បែកជួយលាងជម្រះកោសិកាស្បែកងាប់និងអនុញ្ញាតិឱ្យកោសិកា ថ្មីលូតលាស់មកជំនួសវិញ៕
មតិយោបល់