ព័ត៌មានជាតិ

iPad វត្ត​មាន​​នៅ​លើ​ទីផ្សារ​ចិន​

កាលពីព្រឹកថ្ងៃនេះ ក្រុមហ៊ុន Apple បានដាក់លក់នូវ iPad របស់ខ្លួននៅក្នុងប្រទេសចិន ដែលមាននៅទីក្រុងប៉េកាំង និងសៀងហៃ។

ប្រភពគេហទំព័រក្នុងស្រុកចិន បានចុះផ្សាយថា នៅមុខ Store របស់ក្រុមហ៊ុន Apple ដែលមាននៅទីក្រុងប៉េកាំង និងនៅទីក្រុងសៀងហៃ មានអតិថិជនជាច្រើនបានឈរតម្រង់ជួរក្នុងការចូលទិញនូវ iPad ដោយក្រុមហ៊ុនបានចាប់ផ្តើមបើកលក់កាលពីម៉ោង ៨ ព្រឹក នៅថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ត្រូវបានក្រុមហ៊ុន Shenzhen Proview Technology នៅក្នុងប្រទេសចិនប្ដឹង ថាបានល្មើសទៅលើស្លាកសញ្ញា “iPad” ហើយក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ ៦០លានដុល្លារអាមេរិកដើម្បីបញ្ចប់រឿងក្ដីនេះ៕

មតិយោបល់