ឥឡូវនេះ! អ្នកប្រើប្រាស់ iPhone អាចប្តូរទៅប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ…

Apple បានបិទកម្មវិធីដែលអាចមានហានិភ័យដល់អ្នកប្រើប្រាស់ ចំនួន ១,៦លានចេញពី App Store

ក្រុមហ៊ុន Apple បានបិទកម្មវិធីដែលមិនគួរឱ្យទុកចិត្តចំនួន ១,៦លានពីការក្លែងបន្លំអ្នកប្រើប្រាស់នៅឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យវិភាគការក្លែងបន្លំថ្មីដែលត្រូវបានចែករំលែកដោយ Apple កាលពីម្សិលមិញនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ឈប់ ប្រតិបត្តិការក្លែងបន្លំដែលមានចំនួនទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារផងដែរ។ ក្នុងយុទ្ធនាការនេះ គណនីអ្នកអភិវឌ្ឍន៍កម្មវិធីក្លែងបន្លំជាង ៨០០.០០០ ត្រូវបានបិទ ហើយក្រុមហ៊ុនបានច្រានចោលកម្មវិធីចំនួនជាង ៣៤.០០០ ដែលមានលួចបង្កប់ជាមួយនិងមុខងារផ្សេងៗ និងចំនួន ១៥៧.០០០…

អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត…

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្មលួចរថយន្ត

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ និង០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្ម លួចរថយន្ត នៅចំណុចមុខកន្លែងផ្ញើ ឡានម៉ូតូ T3 ផ្លូវ154 ភូមិ5 សង្កាត់…

Apple ប្រកាសឈប់ផលិតឧបករណ៍ស្ដាប់ចម្រៀង iPod

ក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀងដ៏ពេញនិយមមួយបន្ទាប់ពីឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD។ iPod Touch គឺជាឧបករណ៍ចុងក្រោយដែលនៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេតតាំងពីខែឧសភា ឆ្នាំ ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ…

Apple បានពន្យារពេលឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី ចាស់ៗមុនពេលលុបចេញ ពី App Store

កាលពីចុងសប្តាហ៍មុន ភាពចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្តើមជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនថា កម្មវិធីរបស់ពួកគេដែលមិនត្រូវបានអាប់ដេតជាយូរមកហើយនោះនឹងត្រូវដកចេញពី App Store ដែលនេះជាផ្នែកមួយនៃគម្រោង “App Store​ Improvements” ដើម្បីសម្អាតកម្មវិធី “ហួសសម័យ” ដែលមាននៅក្នុងកម្មវិធី App Store។ អ្នកអភិវឌ្ឍន៍កម្មវិធីដែលរងផលប៉ះពាល់ជាច្រើនបានជំទាស់នឹងគោលការណ៍របស់ក្រុមហ៊ុន Apple ដោយកត់សម្គាល់ថា កម្មវិធីរបស់ពួកគេនៅតែបន្តដំណើរការបានល្អទោះបីជាមានការខ្វះខាតការអាប់ដេតក៏ដោយ…

Google បានបន្ថែមមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមនូវមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញដល់អ្នកប្រើប្រាស់ ទាក់ទងទៅនឹងការ ទាញយក ចែកចាយ និងការពារទិន្នន័យរបស់ពួកគេ។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Privacy Labels ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ អ្នកអភិវឌ្ឍន៍កម្មវិធីនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោម មុននឹងអ្នកប្រើប្រាស់ដំឡើងកម្មវិធី៖…

ចង់សាកថ្មជាមួយនឹង MagSafe Battery Pack ឱ្យបានលឿនជាងមុន ត្រូវប្រើវិធីនេះ

ប្រសិនបើលោកអ្នកកំពុងតែប្រើ MagSafe Battery Pack ដើម្បីសាកថ្មទូរសព្ទ iPhone ហើយមានការធុញទ្រាន់ដោយសារតែការសាកថ្មមានល្បឿនយឺតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធី (firmware) ដែលមានលេខសំគាល់ 2.7.b.0 ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ លោកអ្នកអាចសាកថ្មដែលមានកម្លាំងរហូតដល់ទៅ 7.5W ដែលពីមុនមកលោកអ្នកអាចសាកថ្មបានត្រឹមតែ 5W ប៉ុណ្ណោះ។…

Apple ធ្វើការកំណែ Update ប្រព័ន្ធប្រតិបត្តិការថ្មី ដើម្បីធ្វើការកែសម្រួលលើថ្មរបស់ទូរសព្ទ iPhone

មិនទាន់បាន ២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.4 ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធីនេះសារជាថ្មី និងបានដាក់ឱ្យប្រើប្រាស់នូវជំនាន់ iOS 15.4.1 ដើម្បីធ្វើការកែសម្រួលដោយសារតែថ្មរបស់ទូរសព្ទ iPhone ត្រូវបានប្រើអស់លឿនជាងប្រក្រតី។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Apple ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពជាមួយនឹង AppleAVD ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ(Kernel privileges)។ គួរបញ្ជាក់ផងដែរថា…

ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។ ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ…