ក្នុងប្រទេសមិចសិចកូរអំពើហិង្សាមួយបានកើតឡើងក្នុងពេលដែលក្រុមខ្មាន់កាំភ្លើងជាង ៥០ នាក់ជិៈរថយន្តចំនួន ៨ គ្រឿងបាញ់ប្រហារទៅលើស្ថានីយ៍ប្រេងមួយកន្លែងនៅក្បែរទីក្រុង វិស្តាហេម៉ូណារបស់ប្រទេសម៉ិចស៊ីក។ប្រភពព័ត៌មានបានឲ្យដឹងថាអំពើហិង្សាបង្ករឡើងដោយពួកប្រដាប់អាវុធបានបណ្តាលឲ្យមនុស្សចំនួន ៥ នាក់បាត់បង់ជីវិត និងមួយចំនួនផ្សេងទៀតរងរបួស។
ប្រភពព័ត៌មានបានឲ្យដឹងជាបន្តទៀតថាមនុស្សដែលនៅក្នុងរថយន្តបានបាញ់សង្រ្គមទៅលើស្ថានីយ៍ប្រេងយ៉ាង សន្ធប់ ហើយភ្លាមៗនោះពួកគេក៏បើករថយន្តគេចចេញយ៉ាងរហ័ស ពីកន្លែងកើតហេតុ។ ហើយអាវុធដែលគេប្រើក្នុងការបាញ់ប្រហារជាប្រភេទអាវុធ AK-47 និងអាវុធ AR-15។
ក្នុងអំបើហិង្សារបស់ក្រុមខ្មាន់កាំភ្លើង បានបណ្តាលអោយរថយន្តជាច្រើនគ្រឿងត្រូវឆេះបំផ្លាញ រីឯតំបន់ដែលរងការបាញ់ប្រហារនេះជាកន្លែងរត់ពន្ធថ្នាំញៀនមេតំ ហ្វេតាមីន យ៉ាងសំខាន់ ហើយក៏ជាតំបន់ដាំដំណាំកញ្ឆាយ៉ាងធំផងដែរ៕

មតិយោបល់