ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាប់​​ចេញ​​ទឹក​​កាម​​ពេក​​មាន​​អ្វី​​អាច​​ដោះ​ស្រាយ​បាន​​?

ម្រាំតែខាងប្រុសអាចយកចិត្តខាងស្រីបាន គឺត្រូវចំនាយពេលវេលាច្រើនណាស់ ហើយពេលនេះអ្នកទាំងពីរបានឡើងឋានសួរគ៌ជាមួយគ្នាទៀត វាពិតជារឿងមួយអស្ចារ្យមែនទែន ប៉ុន្តែវាបែរជាធ្វើអោយបរិយាកាសនៃការភាពអស្ចារ្យនោះមានភាពអាម៉ាស ទៅវិញជាមួយនឹងការឆាប់ចេញទឹកកាមរបស់អ្នក។ តើអ្នកគួរតែព្យាយាមធ្វើយ៉ាងណាទៅចំពោះរឿងនេះដល់ដៃគូររបស់អ្នក។ ខាងក្រោមនេះគឺជាប្រតិកម្មដែលត្រូវធ្វើ និងមិនត្រូវធ្វើ។

ធ្វើពើជាសើចលេង
ការព្យាយាមបន្លំបែប កំប្លែងអាចនឹងមានប្រយោជន៍នៅពេលអ្នកបានធ្វើអ្វីមួយខុស។ ប្រសិនបើអ្នកអាចធ្វើអោយអ្នកសើចសប្បាយចំពោះរឿងនេះបាន វានឹងធ្វើអោយបរិយាកាសកាន់តែរីករាយទៀតហើយ។ ចូរធ្វើការសម្រាកមួយភ្លេតសិនជាមួយនឹងការសើចសប្បាយ ចាំបន្តនៅតង់ទីពីរទៀត។ ប្រសិនបើនាងមិនអស់សំណើចជាមួយអ្នកទេ អ្នកនៅតែមានជម្រើសពីរបន្ថែមទៀតនោះគឺ៖ ១, កុំធ្វើអោយនាងបែកអារម្មណ៍ ឬ ២, ធ្វើខ្លួនយ៉ាងណាកុំអោយនាងខឹងកើត។

ពោលពាក្យសុំទោស
ប្រាកដណាស់ អ្នកអាចនិយាយថាសុំទោសសម្រាប់កំហុសរបស់អ្នកមួយនេះបាន។ ការដែលប្រញាប់និយាយពាក្យនេះវាគ្មាននឹងធ្វើអោយនរណាម្នាក់ឈឺចាប់ នោះទេ ប៉ុន្តែវានឹងធ្វើអោយឈឺចាប់នៅពេលអ្នកមិនបានធ្វើវា ហើយវាក៏មិនទាមទារអោយមានការប្រកាសប្រាប់យ៉ាងធ្ងន់ធ្ងរណាស់ដែរ។ រឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺនិយាយពាក្យសុំទោសទៅនាងដើម្បី បំបាត់នូវអារម្មណ៍ខឹងចំពោះនាងលើកំហុសដែលអ្នកបានបណ្តោយអោយឆាប់ ចេញទឹកកាមដូច្នេះ។

បូញមាត់
ជាតិជាមនុស្សប្រុសមិនគួរណាធ្វើ បូញមាត់នៅពេលឆាប់ចេញទឹកកាមបែបនេះឡើយ។ ប៉ុន្តែពួកគេអាចសាងគុណសម្បតិ្តលុបលាងកំហុសវិញជាមួយនឹងការព្យាយាម ម្តងទៀត។ វាប្រហែលជាមិនមានសង្ឃឹមទេ ប៉ុន្តែការចេះអត់ធ្មត់នឹងធានាបានថាអ្នកដឹងមិនអោយហេតុការណ៍នេះ កើតឡើងជាលើកទីពីរនោះទេ។

ភ័យខ្លាច
ចូរកុំមានការភ័យខ្លាចអោយសោះ។ ក្នុងព្រឹត្តិការណ៍ដែលអ្នកឈានដល់ចំនុចកំពូលដែលមិនអាចរំពឹងទុក បានដូច្នេះ ចូរកុំមានភាពអាក់អន់ចិត្តលើខ្លួនឯងអោយសោះ។ ចូរធ្វើចិត្តស្រួល និងព្យាយាមសម្តែងថា វាមិនមែនជារឿងធំដុំនោះទេ។ នាងក៏នៅតែមិនរត់ទៅណាដែរ នៅពេលអ្នកទៅសម្ងំលាងសម្អាតក្នុងបន្ទាប់ទឹកនោះ។

ព្យាយាមពន្យល់
ពាក្យមួយឃ្លាថា “រឿងនេះមិនធ្លាប់កើតឡើងសោះ” ។ នាងប្រហែលជាមិនជឿអ្នកឡើយប្រសិនបើការអធិប្បាយរបស់អ្នកខុសទំនង។ តាមការពិត នាងអាចនឹងគិតថា អ្នកកំពុងតែនិយាយដោះសារ។ ជឿឬមិនជឿ ថាស្ត្រីពិតជាដឹងថារឿងបែបនេះវាតែងកើតឡើងម្តងម្កាលហើយលើមនុស្ស ប្រុសម្នាក់ៗ ដូច្នេះនាងមិនត្រូវការការពន្យល់អ្វីច្រើននោះទេ។

ធ្វើពុតថាវាមិនបានកើតឡើងទេ
ការធ្វើពុត ថាមិនទាន់ដល់ចំនុចកំពូលគឺជារឿងមួយ ប៉ុន្តែវាជារឿងមួយពិបាក ដូច្នេះចូរមិនត្រូវព្យាយាមធ្វើពុតថាអ្នកមិនទាន់ដល់ចំនុចកំពូលអី ។ ជំនួសមកវិញ ចូរឈប់យល់បែបនេះទៀតទៅ ហើយគ្រាន់តែបន្តការសប្បាយលើចំនុចណាផ្សេងទៀតគឺគ្រប់គ្រាន់សម្រាប់ នាងហើយ។ លិង្គរបស់អ្នកមិនគួរណាប្រើដើម្បីរួមភេទបន្តទៀតឡើយក្នុងពេលនេះ ។

បង្វែអារម្មណ៍របស់នាង
ប្រតិកម្មដ៏ល្អបំផុត សម្រាប់ការឆាប់ចេញទឹកកាមពេក នោះគឺអ្នកត្រូវផ្តោអារម្មណ៍យកចិត្តទុកដាក់លើការសប្បាយរបស់អ្នក ហេតុនេះហើយទើបការបង្វែរអារម្មណ៍របស់នាងពីការពិតមានប្រយោជន៍។ ប្រសិនបើអ្នកកំពុងតែប្រើមាត់ ឬដៃដើម្បីបម្រើដល់ការសប្បាយរបស់អ្នក នឹងប្រាកដជាមិនខ្វល់ថាពេលណាអ្នកឈានដល់ចំនុចកំពូលនោះទេ។

ព្យាយាមម្តងហើយម្តងទៀត
មិនខ្វល់ថាមាន ប្រតិកម្មណាដែលធ្វើអោយអ្នកឈានដល់ចំនុចកំពូលដោយមិនដឹងខ្លួននោះទេ អ្នកនៅតែអាចស្តារឡើងវិញបានជាមួយនឹងការចាប់ផ្តើមពីលើដំបូង ម្តងទៀត។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រង់វាអោយបានយូរទេ ចូរប្រាកដថា នាងកំពុងតែរីករាយនូវរាត្រីមួយនេះតាមរយៈការធ្វើអ្វីមួយផ្សេងទៀត ហើយចូរផ្តល់នូវការបម្រើនោះដល់នាងម្តងទៀតនៅព្រឹកឡើង ដើម្បីអោយប្រាកដថាអ្នកកំពុងតែកំដរនាងបានយូរតាំងពីដំបូង។

sex

អត្ថបទដោយ៖ Health

មតិយោបល់