ព័ត៌មានជាតិ

កីឡាករ​ Robert​ Guerrero​ បង្រ្កាប​មហិច្ច​តា​របស់​ Selcuk ​Aydin​ ម្សិល​មិញ​

អតីតពានរង្វាន់ ៣ លើករបស់ពិភពលោកកីឡាករ Robert Guerrero ដែលមានរហ័សនាមថាជាស្តេចខ្មោច ដែលមានប្រវត្តិប្រកួត ២៩ ដង ចាញ់ ១ ស្មើរ ១ ផ្តួលឲ្យដៃគូរសន្លប់ ១៨ ដង បានបំបាក់កីឡាករ Selcuk Aydin ដែលមានប្រវត្តិប្រកួត ២៣ ដង ចាញ់ ១ និង ផ្តួលឲ្យដៃគូសន្លប់ ១៧ ដង កាលពីរាត្រីថ្ងៃសៅរ៍ នៅឯ HP Pavilion ក្នុងរដ្ឋ Californiaដែលត្រូវនឹងថ្ងៃអាទិត្យនៅស្រុកខ្មែរ ។

សម្រាប់ការប្រកួតនេះ Robert Guerrero រវល់ណាស់ក្នុងការបញ្ជេញនូវកណ្តាប់ដៃរបស់ខ្លួដែលមានល្បឿនលឿន ទៅលើផ្ទៃមុខ និងដងខ្លួនរបស់ Selcuk Aydin ទោះបីខ្លួនមានទម្ងន់តិចជាង Aydin ក៏ដោយនោះ ។

រយៈពេល ១២ ទឹក កីឡាករ Robert Guerrero បានឈ្នះកីឡាករ Selcuk Aydin ដោយពិន្ទុ 117-111, 116-112 និង116-112 ៕

Robert Guerrero

មតិយោបល់