ភ្នំពេញៈ កំលាំងល្បាតរបស់នគរបាលខណ្ឌទួលគោកសហការជាមួយកំលាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ករណីរក្សាទុកសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង០២:១៥នាទីយប់ឈានចូលថ្ងៃទី០៥ ឧសភា ២០១៦ ។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ភេទប្រុស មុខរបរធ្វើជាងសំណង់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីមានការសង្ស័យហៅត្រួតពិនិត្យរកឃើញមានគ្រឿងញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់តូចនៅជាប់ខ្លួន ដែលជនសង្ស័យទាំង០២នាក់នេះ មានបំណងយកទៅប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់