ព័ត៌មានជាតិ

ក្លាយជាប្រធាន និងនាយកប្រតិបត្តិតាំងពីមិនទាន់គ្រប់វ័យ

Shravan និង Sanjay Kumaran គឺជាបងប្អូនបង្កើតជនជាតិឥណ្ឌាដែលមាននិស្ស័យខាងបច្ចេកវិទ្យា ដោយសារតែចំណងចំណូលចិត្តនឹងវិស័យបច្ចេកវិទ្យា គេទាំងពីរនាក់ក៏បានបង្កើតនូវក្រុមហ៊ុនមួយដែលមានឈ្មោះថា “Go Dimensions”។

ក្រុមហ៊ុនដែលពួកគេបានបង្កើតគឺគ្រប់គ្រងដោយខ្លួនគេផ្ទាល់ ក្នុងនោះ Shravan ទើបតែមានអាយុ ១២ឆ្នាំ ហើយរៀនថ្នាក់ទី៨ ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ចំណែក Sanjay មានអាយុ ១០ឆ្នាំ រៀនថ្នាក់ទី ៦ ជាស្ថាបនិក និងជានាយកប្រតិបត្តិ។

ឪពុកម្ដាយរបស់កុមារា ទាំងពីរនេះបាននិយាយថា កូនៗរបស់គាត់គឺមានចាប់អារម្មណ៍ និងចូលចិត្តខាងកុំព្យូទ័រ មួយថ្ងៃៗគេចំណាយនូវពេលវេលាជាច្រើនជាមួយនឹងកុំព្យូទ័រ ជាពិសេសគឺខាង Mobile App។

ក្រោយពីបានបង្កើតនូវក្រុមហ៊ុននេះឡើង គេទាំងពីរនាក់ក៏បានបង្កើតនូវហ្គេមចំនួន ៤គឺ Catch Me Cop សម្រាប់លេងលើ iPhone និង iPad ដែលមានចំនួនអ្នកទាញយកពី App Store ចំនួន 10,000 ដង ក្នុងរយ:ពេល 8 សប្ដាហ៍ ហើយចំណែក Alphabet Board វិញមានការទាញយករហូតដល់ 734 ដងក្នុងមួយសប្ដាហ៍ ព្រមទាំងហ្គេមចំនួនពីរទៀតគឺ Prayer Planet និង Color Pallete ៕

មតិយោបល់