ព័ត៌មានជាតិ

គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​ខ​ណ្ឌ​ដ​ង្កោ​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ក្នុ​ង​មូ​ល​ដ្ឋា​ន​

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការ ចូលរួមពី លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកតំណាងយោធភូមិភាគ ពិសេសប្រចាំខណ្ឌ លោកនាយករដ្ឋបាល លោក/លោកស្រីប្រធានការិយាល័យចំណុះនិងជំនាញ លោក/លោកស្រី ចៅសង្កាត់ និងនាយប៉ុស្តិ៍ សង្កាត់ទាំង១៣ សរុបប្រមាណ ៤៥នាក់។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានផ្តោតទៅលើការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មាន សុវត្ថិភាព និងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ។
នៅក្នុងកិច្ចប្រជុំនេះ លោក នុត ពុធដារ៉ា បានមានមតិណែនាំសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
– សូមឲ្យអស់លោក លោកស្រី ចៅសង្កាត់និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ដឹកនាំការធ្វើវេទិការ សាធារណៈឲ្យបានទៀងទាត់ជាប្រចាំយ៉ាងហោចណាស់ម្តងក្នុង១ខែ ឬលើសពីនេះ ដើម្បីនាំយកសំណូមពររបស់ បងប្អូនប្រជាពលរដ្ឋមកដោះស្រាយជូនទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរ និងបន្តយក ចិត្តទុកដាក់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ហើយត្រូវបន្តអនុវត្តឲ្យបានជាប្រចាំ និងជា រៀងរហូត ព្រោះវាពាក់ព័ន្ធដល់សន្តិសុខ សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
– ពង្រឹងការអនុវត្តនូវគោលការណ៍ថ្មីៗនៃគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពជាពិសេស ការគ្រប់គ្រង អាវុធយុទ្ធភណ្ឌ ការគ្រប់គ្រងគ្រោះមហន្តរាយ និងកុងត្រូលជជុះឲ្យមានប្រសិទ្ធភាព។
– បន្តពង្រឹងការល្បាត ដោយចែកវេណល្បាតឲ្យបានទៀងទាត់ ក្នុងនោះត្រូវចែកជាពីរក្រុមមួយក្រុមចាប់ពីម៉ោង ១៩:០០-២៤:០០ និងមួយក្រុមចាប់ពីម៉ោង ២៤:០០-៤:០០ភ្លឺ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
– បន្តអនុវត្តការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

អត្ថបទ៖phnompenh.gov.kh

មតិយោបល់