ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រី ២នាក់ ចុះលេង ទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោងប្រហែល១និង ១០ នាទី ត្រង់ ចំនុច ឆ្អោ ង ភូមិ បឹង រុន ឃុំ សំឡូត ស្រុក សំឡូត មាន ករណី ក្មេង ស្រី ចំនួន ០២ នាក់ លង់ទឹក ស្រះ បណ្តាល ឲ្យ ស្លាប់ ។

ជន រង គ្រោះ មានឈ្មោះ សាន សយ ដាវ ភេទ ស្រី អាយុ ០៧ ឆ្នាំ និង ឈ្មោះ ធី រី យ៉ា ភេទ ស្រី អាយុ ៦ ឆ្នាំ អ្នក ទាំង ពីរ រស់នៅ ភូមិ បឹង រុន ឃុំ សំឡូត ស្រុក សំឡូត ។ តាម ការ បញ្ជាក់ ពី សាច់ញាតិ ក្មេង ស្រី រង គ្រោះ បានឲ្យ ដឹង ថា ពួក គាត់ ទាំង ពីរ នាក់ បាន ចុះ លេង ទឹកស្រះ នៅ ចំណុច ឆ្អោ ង ក្នុងភូមិ សាស្ត្រ ខាងលើ ខណ: ឪពុក ម្តាយ រវល់ ទើប បណ្តាល ឲ្យ លង់ទឹក ស្លាប់ ។

ឆ្លង តាម ការ ចុះ ត្រួតពិនិត្យ នៅ កន្លែង កើតហេតុ និង សាកសព របស់ ជន រង គ្រោះ សមត្ថកិច្ច សន្និដ្ឋាន បាន ថា ជន រង គ្រោះ ពិតជា លង់ទឹក ស្រះ ស្លាប់ ពិតប្រាកដ មែន ។

បន្ទាប់ ពី ត្រួតពិនិត្យ រួចរាល់ សមត្ថកិច្ច បាន ប្រគល់ សាកសព ជូន ក្រុម គ្រួសារ យក ទៅ ធ្វើ បុណ្យ បាន ប្រពៃណី ៕

 

មតិយោបល់