គ្រឿងផ្សំ៖
-សាច់មាន់យកសាច់ដើមទ្រូង ១គីឡូក្រាម
-ស៊ុត ១គ្រាប់
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ម្រេចម៉ដ្ឋ ១/៤នៃស្លាបព្រាកាហ្វេ
-ប្រេងបន្លែ ១ស្លាបព្រាបាយ
-ម្សៅពោតកន្លះពែង(លាយទឹកកូរឲ្យសព្វ)
-ម្សៅបំពង ឬក៏ម្សៅមីក៏បាន ១/៤
-ប្រេងឆា សម្រាប់បំពងសាច់
-ខ្ញីកិនម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ៣ ទៅ ៤មើម
-ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
-ម្ទេសកៀបម៉ដ្ឋ តាមចូលចិត្ត
-ទឹកខ្ទេះ មួយស្លាបព្រាកាហ្វេ
-ស្ករស ៥ស្លាបព្រាបាយ
-ក្រូចលឿង ២ផ្លែច្របាច់យកតែទឹក
-កោសយកកំពឹសក្រូចមួយផ្លែ
វិធីធ្វើ៖
កាត់មាន់ជាដុំបួនជ្រុង ច្របាច់លាយជាមួយនឹងស៊ុត ម្រេច អំបិល និងប្រេងបន្លែ រួចលាយជាមួយនឹងម្សៅបំពងចូលគ្នាឲ្យសព្វ។បន្ទាប់មកដាក់ខ្ទះដាំប្រេង ឲ្យច្រើន ចាក់សាច់ចូលបំពងប្រហែលជា៨ ទៅ១០ នាទី រហូតសាច់ឡើងពណ៌ពងកន្លាត។រួចលើកឡើងទុកមួយសន្ទុះឲ្យស្រស់ប្រេង ។
ចាប់ផ្តើមធ្វើទឹកស្រោចមុន ដោយប្រើខ្ទះផ្សេងទៀត ដាក់ខ្ទឹមស ខ្ញិម៉ដ្ឋ ម្ទេសដាក់តាមចំណូលចិត្ត ស្លឹកខ្ទឹម ទឹកខ្មេះ ប្រេងល្ងរ កូរលើភ្លើងចូលគ្នាឲ្យសព្វប្រហែលជា ៥ នាទី រហូតដល់ឡើងឈ្ងុយល្អ។បន្ទាប់មកចាក់គ្រឿងផ្សំចូល ដូចជាទឹកស៊ិអ៊ីវ ស្ករស ទឹកខ្មេះ ទឹកក្រូច និងកាកក្រូច កូរចូលគ្នាឲ្យសព្វ រួចចាក់ទឹកម្សៅពោតចូលទុក ៣ ទៅ ៤ នាទី ហើយចាក់សាច់មាន់ដែលបំពងចូលទៀត ឆាចូលគ្នារហូតដល់ចូលជាតិស្ករជាការស្រេច៕
មតិយោបល់