កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ខណៈរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបើកបរធ្លាក់ចេញពីផ្លូវ និងក្រឡាប់ជាច្រើនត្រឡប់នៅតំបន់ក្រាណាដា នាភាគកណ្តាលប្រទេសកូឡុំប៊ី ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់រថយន្តដឹកអ្នកដំណើរនេះបានបណ្តាលឱ្យមនុស្សចំនួន ២៦នាក់ បាត់បង់ជីវិត និងចំនួន ១៥នាក់ ផ្សេងទៀតរងរបួស។ក្រុម វេជ្ជបណ្ឌិតឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតអាចមានចំនួនកើនឡើង ខណៈអ្នករងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមអ្នករងរបួស គ្រោះថ្នាក់កើតឡើងដោយសារតែអ្នកបើកបរ បើកក្នុងល្បឿនលឿន និងបានព្យាយាមចាប់ហ្វ្រាំងនៅត្រង់ចំណុចផ្លូវកោង បណ្តាលឱ្យរថយន្តជ្រុលធ្លាក់ចេញពីផ្លូវ និងក្រឡាប់ជាច្រើនត្រឡប់។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរក៏ត្រូវបានជួយដោយក្រុមប្រជាពលេដ្ឋដែលរស់នៅអ្នករស់នៅទីនោះក៏បានចេញមកជួយសង្គ្រោះ ក្រុមអ្នករងគ្រោះភ្លាមៗ និងបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួនជាង ៥,០០០នាក់ បានបាត់បង់ជីវិត ក្នុងមួយឆ្នាំៗ បណ្តាលមកពីគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសនេះ៕
មតិយោបល់